October 12, 2023

You are here:
សេចក្តីមេត្តាចំពោះមនុស្សគ្មានទីពឹង

២សាំយ៉ូអែល ៩:១-១០ កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នឹង​សំដែង​សេចក្តី​ករុណា​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណាថាន​បិតា​អ្នក​។ ២សាំយ៉ូអែល ៩:៧ នៅ​ក្នុង​អត្ថបទ​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដែល​លោក​យ៉ូណាថាន ចាក(Jonathan Tjarks) បាន​និពន្ធ មាន​ចំណង​ជើង​ថា “តើ​កូន​ប្រុស​ខ្ញុំ​ស្គាល់​អ្នក​ទេ?” លោក​យ៉ូណាថាន​បាន​ពិពណ៌នា អំពី​ការ​ត​យុទ្ធ​របស់​គាត់​ជាមួយនឹង​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ និង​អំពី​បំណង​ចិត្ត​របស់​គាត់ ដែល​ចង់​ឲ្យ​អ្នក​ដទៃ​ជួយ​យក​អសារ​ប្រពន្ធ និង​កូន​ប្រុស​របស់​គាត់ ដែល​នៅ​ក្មេង​នៅឡើយ​។ បន្ទាប់ពី​បុរស​អាយុ៣៤ឆ្នាំ​រូប​នេះ បាន​សរសេរ​អត្ថបទ​នេះ​បាន៦ខែ គាត់​ក៏បាន​លាចាក​លោក ។ លោក​យ៉ូណាថាន ជា​អ្នកជឿ​ព្រះយេស៊ូវ ដែល​ឪពុក​របស់​គាត់​បាន​ស្លាប់ កាល​គាត់​កំពុង​ស្ថិត​ក្នុង​វ័យ​ជំទង់ ដូច​នេះ គាត់​ក៏​បាន​ចែក​ចាយ​ខ​គម្ពីរ ដែល​បាន​បង្រៀន​ឲ្យ​គេ​ជួយ​ទំនុក​បំរុង​ស្រ្តី​មេម៉ាយ និង​ក្មេង​កំព្រា(និក្ខមនំ ២២:២២ និង​អេសាយ ១១៧ យ៉ាកុប ១:២៧)។ ហើយ​ក្នុង​ពាក្យ​សម្តី​ដែល​គាត់​សរសេរ សំដៅ​ទៅ​រក​មិត្ត​ភក្តិ​របស់​គាត់ គាត់​ក៏​បាន​សរសេរ​ថា “ពេល​ខ្ញុំ​ជួប​អ្នក​នៅ​ស្ថាន​សួគ៌ ខ្ញុំ​មាន​សំណួរ​តែមួយ​ប៉ុណ្ណោះ សម្រាប់​សួរ​អ្នក​។ តើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​កូន​ប្រុស និង​ភរិយា​ខ្ញុំ​ទេ? … តើ​កូន​ប្រុស​ខ្ញុំ​ស្គាល់​អ្នក​ទេ?” រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​មួយ​ដែល​ស្តេច​ដាវីឌ​ស្វែងរក ពូជ​ពង្ស​របស់​ស្តេច​សូល​ដែល​នៅ​សល់ ដើម្បី​ឲ្យ​ទ្រង់​បាន​សម្ដែង​សេចក្តី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណាថាន(២សាំយ៉ូអែល ៩:១)។ បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ព្រះ​នាម​មភីបូសែត…

Read article