សូមបើកភ្នែកនៃដួងចិត្តទូលបង្គំ
អេភេសូរ ១:១៥-២៣ សូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ….បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់។ អេភេសូរ ១:១៧ កាលពីឆ្នាំ២០០១ កូនង៉ែតម្នាក់ ឈ្មោះ គ្រីស្ទោហ្វ័រ ដាហ្វលី(Christopher Duffley) បានកើតមិនគ្រប់ខែ ដោយគេមិនមានសង្ឃឹមថា គាត់អាចមានជីវិតរស់បានទេ។ តែគាត់បានរួចផុតពីសេចក្តីស្លាប់ ធ្វើឲ្យក្រុមវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពេលគាត់មានអាយុ៥ខែ គេក៏បានយកគាត់ទៅដាក់នៅក្នុងមន្ទីរថែទាំកុមារដែលកើតមិនគ្រប់លក្ខណៈ រហូតដល់ពេលដែលអ៊ំស្រីរបស់គាត់យកគាត់ទៅចិញ្ចឹម។ គ្រូបង្រៀនម្នាក់បានដឹងថា គ្រីស្ទោហ្វ័រ ជាក្មេងប្រុសអាយុ៤ឆ្នាំ ដែលមានសម្លេងល្អឥតខ្ចោះ ទោះគាត់ពិការភ្នែក ហើយមានជំងឺអូទីហ្សិមក៏ដោយ។ ៦ឆ្នាំក្រោយមក គ្រីស្ទោហ្វ័រក៏បានឡើងច្រៀង បទចម្រៀងពិសេស នៅក្នុងកម្មវិធីថ្វាយបង្គំនៅព្រះវិហារ មានចំណងជើងថា “សូមព្រះអង្គបើកភ្នែកនៃដួងចិត្តទូលបង្គំ”។ គេបានថតសកម្មភាពច្រៀងរបស់គាត់ បង្ហោះនៅតាមបណ្ដាញអ៊ីនធឺណិត ហើយមានមនុស្សរាប់លាននាក់បានទស្សនាវីដេអូនោះ។ នៅឆ្នាំ២០២០ គ្រីស្ទោហ្វ័របានចែកចាយអំពីគោលដៅរបស់គាត់ ដែលចង់ធ្វើការបម្រើព្រះ ក្នុងនាមជាអ្នកលើកទឹកចិត្តជនពិការ។ គាត់បានបន្តបង្ហាញឲ្យគេដឹងថា លទ្ធភាពដែលគាត់អាចធ្វើបានគឺគ្មានដែនកំណត់ឡើយ នៅពេលណាគាត់បើកភ្នែកនៃដួងចិត្តគាត់ មើលទៅផែនការរបស់ព្រះអង្គ។ សាវ័កប៉ុលបានកោតសរសើរសេចក្តីជំនឿរបស់ពួកជំនុំនៅទីក្រុងអេភេសូរ(អេភេសូរ ១:១៥-១៦)។ គាត់បានទូលសូមព្រះទ្រង់ប្រទានពួកគេនូវ “ព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់”(ខ.១៧)។ គាត់ក៏បានអធិស្ឋានសូមឲ្យភ្នែករបស់ពួកគេបានភ្លឺ ឬបើកឡើង…
Read article