ភាពស្រស់ស្អាត ក្នុងចំណោមគុម្ពបន្លា
លោកុប្បត្ដិ ២:៨-៩ ៣:១៦-១៩ រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ។ លោកុប្បត្តិ ២:៨ ប៉ារបស់ខ្ញុំចូលចិត្តសកម្មភាពកម្សាន្តក្រៅផ្ទះ នៅក្នុងធម្មជាតិដែលព្រះទ្រង់បានបង្កើត ដែលមានដូចជា ការទៅបោះតង់ ការស្ទូចត្រី និងការដើររើសថ្មស្អាតៗ។ គាត់ក៏ចូលចិត្តធ្វើនេះធ្វើនោះនៅក្នុងទីធ្លាផ្ទះ និងសួនដំណាំរបស់គាត់ផងដែរ។ តែគាត់ត្រូវចំណាយពេលរាប់ម៉ោង ដើម្បីលោះមែកឈើ កាប់ដី បណ្ដុះគ្រាប់ពូជ ឬដាំដើមផ្កា ដករុក្ខជាតិចង្រៃចោល កាត់ស្មៅ ស្រោចទឹកក្នុងទីធ្លាផ្ទះ និងច្បារដំណាំជាដើម។ លទ្ធផលដែលទទួលបានគឺសក្តិសមនឹងការប្រឹងប្រែងរបស់គាត់ ដោយយើងទទួលបានទីធ្លាផ្ទះដ៏ស្រស់ស្អាត ផ្លែប៉េងប៉ោះមានរសជាតិឆ្ងាញ់ និងផ្កាកូឡាបគួរពេចពិលរមឹលមើល។ ជារៀងរាល់ឆ្នាំ គាត់បានលោះដើមផ្កាកូឡាបជិតដល់គល់ ហើយជារៀងរាល់ឆ្នាំពួកវាក៏បានដុះឡើងវិញ ដោយចេញផ្កាដ៏ស្រស់ស្អាត មានក្លិនក្រអូប។ ក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ យើងឃើញថា លោកអ័ដាម និងនាងអេវ៉ាបានរស់នៅ ចម្រើនឡើង និងដើរជាមួយព្រះអម្ចាស់ នៅក្នុងសួនច្បារអេដែន។ នៅទីនោះ “ព្រះទ្រង់ក៏ធ្វើឲ្យដីដុះគ្រប់អស់ទាំងដើមឈើដែលគួរពេចពិលរមឹលមើល ហើយសំរាប់ជាអាហារផង”(លោកុប្បត្តិ ២:៩)។ ខ្ញុំស្រមៃថា ក្នុងសួនច្បារដ៏ល្អឥតខ្ចោះនោះ ក៏មានដើមផ្កាដ៏ស្រស់ស្អាត ដែលបញ្ចេញក្លិនក្រអូបផងដែរ ហើយប្រហែលជាមានដើមផ្កាកូឡាប ដែលមិនមានបន្លា! បន្ទាប់ពីលោកអ័ដាម និងនាងអេវ៉ាបានបះបោរប្រឆាំងនឹងព្រះ ពួកគេត្រូវព្រះអង្គបណ្តេញចេញពីសួនច្បារ ហើយចាំបាច់ត្រូវធ្វើការដាំដុះ និងថែទាំច្បារដំណាំរបស់ពួកគេ…
Read article