សេចក្តីអាណិតក្នុងការប្រើទូរស័ព្ទ
និក្ខមនំ ៣៤:១-៨ យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ។ និក្ខមនំ ៣៤:៦ តើអ្នកដឹកជញ្ជូន មានភាពយឺតយ៉ាវ ក្នុងការដឹកជញ្ជូនអាហារឲ្យអ្នកទេ? អ្នកអាចប្រើទូរស័ព្ទដៃរបស់អ្នក ដើម្បីវាយតម្លៃ ដោយដាក់ពិន្ទុឲ្យគាត់តែ១ប៉ុណ្ណោះ។ តើម្ចាស់ហាងនោះ ខ្វះការគួរសមចំពោះអ្នកទេ? អ្នកអាចសរសេររិះគន់ នៅលើផេករបស់គាត់បាន។ សព្វថ្ងៃនេះ យើងអាចប្រើទូរស័ព្ទវ័យឆ្លាត ដើម្បីទិញទំនិញតាមអនឡាញ ទំនាក់ទំនងជាមួយមិត្តភក្តិ ឬសាច់ញាតិ ។ល។ តែវាក៏បានផ្តល់ឲ្យយើងនូវឱកាស ដើម្បីវាយតម្លៃគ្នាទៅវិញទៅមក ជាសាធារណៈផងដែរ។ ហើយរឿងនេះបានក្លាយជាបញ្ហា។ ការវាយតម្លៃឲ្យគ្នាទៅវិញទៅមក យ៉ាងដូចនេះ អាចនាំឲ្យមានបញ្ហា ព្រោះមនុស្សអាចធ្វើការវិនិច្ឆ័យ ដោយមិនបានយល់អំពីបរិបទ។ ឧទាហរណ៍ អ្នកដឹកជញ្ជូនត្រូវគេវាយតម្លៃមិនល្អ ដោយសារគាត់ដឹកអាហារឲ្យគេយឺត តែគេមិនបានដឹងទេថា គាត់យឺតដោយសារការស្ទះចរាចរណ៍ ជាបញ្ហាដែលគាត់មិនអាចគ្រប់គ្រងបាន។ ម្ចាស់ហាងត្រូវគេធ្វើការរិះគន់អវិជ្ជមាននៅលើផេកគាត់ ដោយសារគាត់ឆ្លើយតបចំពោះគេមិនបានល្អ តែគេមិនបានដឹងទេថា គាត់មិនបានគេងពេញមួយយប់ ដោយសារកូនឈឺ។ តើធ្វើដូចម្តេច ឲ្យយើងអាចជៀសវាងការវាយតម្លៃ យ៉ាងអយុត្តិធម៌ដូចនេះ? គឺដោយយកតម្រាប់តាមចារិកលក្ខណៈរបស់ព្រះអម្ចាស់។ បទគម្ពីរ និក្ខមនំ ៣៤:៦-៧ បានពិពណ៌នាថា…
Read article