ព្រះអង្គស្រង់យើងចេញពីភក់ស្អិត
ទំនុកដំកើង ៤០:១-៤ ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន។ ទំនុកដំកើង ៤០:២ កាលលោកជេក ម៉ាណា(Jake Manna) កំពុងដំឡើងផ្ទាំងសូឡា ក្នុងការដ្ឋានរបស់គាត់ គាត់ក៏បានទទួលដំណឹងថា មានក្មេងស្រីអាយុ៥ឆ្នាំម្នាក់បាត់ខ្លួន។ ខណៈពេលដែលអ្នកជិតខាងបានស្វែងរកក្មេងស្រីនោះ នៅតាមបន្ទប់ដាក់រថយន្ត និងទីធ្លាផ្ទះ លោកម៉ាណាក៏បានចេញទៅតាមផ្លូវមួយ ឆ្ពោះទៅរកតំបន់ព្រៃឈើនៅក្បែរនោះ ហើយក៏បានរកឃើញក្មេងស្រីកំពុងវង្វេងម្នាក់ឯង នៅក្នុងព្រៃលិចទឹកត្រឹមចង្កេះ។ គាត់ក៏បានលុយទឹក ដែលមានភក់ជាប់ស្អិតយ៉ាងប្រុងប្រយ័ត្នទៅរកនាង ហើយបានស្រង់នាងចេញពីស្ថានភាពដ៏ពិបាកនោះ។ គាត់ក៏បាននាំនាងត្រឡប់ទៅម្តាយរបស់នាង ទាំងខោអាវនៅសើម ដោយសុវត្ថិភាព។ ម្តាយរបស់នាងមានការដឹងគុណចំពោះគាត់យ៉ាងខ្លាំង។ ស្តេចដាវីឌក៏បានដកពិសោធន៍នឹងការជួយសង្គ្រោះ ឲ្យរួចពីគ្រោះថ្នាក់ ដូចក្មេងស្រីនោះផងដែរ។ ក្នុងបទទំនុកដំកើង ដែលទ្រង់បានច្រៀងថ្វាយព្រះអម្ចាស់ ទ្រង់បានរង់ចាំដោយការអត់ធ្មត់ ចំពោះការឆ្លើយតបរបស់ព្រះអម្ចាស់ ចំពោះការស្រែកសូមក្តីមេត្តារបស់ទ្រង់(ទំនុកដំកើង ៤០:១)។ ហើយព្រះអម្ចាស់ក៏បានឆ្លើយតប និងយាងចូលមកជិតទ្រង់ ដោយយកព្រះទ័យទុកដាក់យ៉ាងជិតស្និទ្ធចំពោះសម្លេងស្រែករបស់ស្តេចដាវីឌសូមជំនួយ ហើយក៏បានឆ្លើយតប ដោយសង្គ្រោះទ្រង់ឲ្យរួចកាលៈទេសៈដ៏ពិបាក ប្រៀបដូចជា “អន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត”(ខ.២) ដោយប្រទានកន្លែងឈរដ៏រឹងមាំ សម្រាប់ជីវិតរបស់ស្តេចដាវីឌ។ ដោយសារទ្រង់បានទទួលការស្រោចស្រង់ចេញពីភក់ស្អិតនៃជីវិត ទ្រង់មានព្រះទ័យកាន់តែចង់ច្រៀងសរសើរដំកើងព្រះអម្ចាស់ ហើយទុកចិត្តព្រះអម្ចាស់នៅពេលអនាគត ហើយចែកចាយរឿងរបស់ព្រះអម្ចាស់ដល់អ្នកដទៃ(ខ.៣-៤)។ ពេលណាជីវិតរបស់យើងជួបបញ្ហាប្រឈម ដែលមានដូចជាទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ បញ្ហាទំនាក់ទំនងប្តីប្រពន្ធ…
Read article