November 5, 2023

You are here:
ព្រះទ្រង់បានហៅយើងថា កូនព្រះអង្គ

១យ៉ូហាន ៣:១-៣ មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ​។ ១យ៉ូហាន ៣:១ បន្ទាប់ពី​លោក​ស័រ​មិន ស្មីត(Sherman Smith) បាន​ជ្រើសរើស​លោក​ដេលិន មែកឃូឡូ(Deland McCullough) ចូល​ប្រកួត​កីឡា​បាល់​ទាល់​អាមេរិក ឲ្យ​សកលវិទ្យាល័យ​ម៉ៃអាមី គាត់​ក៏បាន​ចាប់​ផ្តើម​អាណិត​ស្រឡាញ់​លោក​ដេលិន ហើយ​បាន​ក្លាយ​ជា​ឪពុក​ដ៏​ល្អ​ដែល​ដេលិន​មិន​ធ្លាប់​មាន​។ លោក​ដេលិន​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​លោក​ស័រ​មិន​យ៉ាង​ខ្លាំង ហើយ​មាន​បំណង​ចង់​យក​តម្រាប់​តាម​លោក​ស័រ​មិន​។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក លោក​ដេលិន​ក៏បាន​ស្វែងរក​ម្តាយ​បង្កើត​របស់​គាត់ ហើយ​ម្តាយ​គាត់​ក៏បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ប្រាប់​គាត់​ថា ឪពុក​បង្កើត​របស់​គាត់​ឈ្មោះ​ស័រ​មិន ស្មីត​។ លោក​គ្រូ​បង្វឹក​ស្មីត​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ខ្លួន​មាន​កូន​ប្រុស​បង្កើត​ម្នាក់ ហើយ​ដេលិន​ក៏បាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បាន​ដឹង​ថា តាម​ពិត បុរស​ដែល​បាន​ធ្វើ​ជា​គំរូ​ឪពុក​សម្រាប់​គាត់ គឺជា​ឪពុក​បង្កើត​របស់​គាត់​។ ពេល​ពួក​គេ​ជួប​គ្នា​លើក​ក្រោយ លោក​ស័រ​មិន ក៏​បាន​ឱប​លោក​ដេលិន ហើយ​ក៏​បាន​ហៅ​គាត់​ថា កូន​ប្រុស​របស់​គាត់​។ នេះ​ជា​លើក​ទីមួយ ដែល​លោក​ដេលិន​បានឮ​ពាក្យ​នេះ​ពី​ឪពុក​របស់​គាត់​។ គាត់​បាន​ដឹង​ថា លោក​ស័រ​មិន​ប្រើ​ពាក្យ​នេះ ដោយ​មោទនភាព ដូច​នេះ គាត់​មាន​ចិត្ត​រីករាយ​ក្រៃ​លែង​។ យើង​ក៏​គួរតែ​មាន​ចិត្ត​រីករាយ​ក្រៃ​លែង ចំពោះ​សេចក្តី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ របស់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌​ផង​ដែរ​។ សាវ័ក​យ៉ូហាន​បាន​បង្រៀន​យើង​ថា “មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”(១យ៉ូហាន ៣:១)។ យើង​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ដូច​លោក​ដេលិន​ផង​ដែរ…

Read article