November 6, 2023

You are here:
ធ្វើការល្អដោយមិនជិនណាយ

កាឡាទី ៦:២-១០ កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ​។ កាឡាទី ៦:៩ កាល​លោក​អ៊ី​ប្រាហ៊ីម(Ibrahim) មាន​អាយុ១២ឆ្នាំ គាត់​បាន​ធ្វើ​ដំណើរ​ពី​តំបន់​អាហ្វ្រិក​ខាងលិច មកដល់​ប្រទេស​អ៊ីតាលី ដោយ​មិន​ចេះ​ភាសា​អ៊ីតាលី​សូម្បី​មួយ​ម៉ាត់​។ គាត់​ក៏​មាន​ការ​ពិបាក​ក្នុង​ការ​និយាយ ដោយសារ​គាត់​និយាយ​ត្រដិត ហើយ​គាត់​​ក៏​ត្រូវ​ប្រឈម​មុខ​ដាក់​ពាក្យ​សម្តី​ដែល​ប្រឆាំង​នឹង​ជន​អន្តោ​ប្រវេសន៍​។ ឧបសគ្គ​ទាំង​អស់​នេះ​មិន​អាច​រា​រាំង​យុវជន​ដ៏​ឧស្សាហ៍​ម្នាក់​នេះ ឲ្យ​បើក​ហាង​លក់​នំ​ភីហ្សា ក្នុង​ទីក្រុង​ត្រេនតូ ប្រទេស​អ៊ីតាលី ពេល​គាត់​មាន​អាយុ​ជាង២០ឆ្នាំ​។ មាន​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា គាត់​អាច​មាន​ជោគជ័យ​ក្នុង​មុខរបរ​នេះ​ឡើយ តែ​ហាង​លក់​នំភីហ្សា​របស់​គាត់​ត្រូវ​បាន​គេ​រាប់​បញ្ចូល ក្នុង​ចំណោម​ហាង​លក់ភីហ្សា៥០កន្លែង ដែល​ល្បី​បំផុត​ក្នុង​ពិភពលោក​។ គាត់​សង្ឃឹមថា គាត់​នឹង​អាច​ជួយ​ក្មេង​អនាថា កំពុង​ស្រេក​ឃ្លាន​អាហារ នៅ​តាម​ចិញ្ចើម​ផ្លូវ នៅ​ប្រទេស​អ៊ីតាលី​។ ដូច​នេះ គាត់​ក៏បាន​បង្កើត “កម្មវិធី​មនុស្ស​ធម៌​នំ​ភីហ្សា” ដោយ​ធ្វើ​បន្ថែម​ពីលើ​ប្រពៃណី​របស់​ខេត្ត​នេភល ដោយ​លើក​ទឹក​ចិត្ត​អតិថិជន​ឲ្យ​ទិញ​កាហ្វេ​មួយ​កែវ បន្ថែម​ពី​លើ​នំ​ភីហ្សា​ដែល​ពួកគេ​បាន​បញ្ជាទិញ ហើយ​គាត់​បាន​យក​ចំណែក​នៃ​ប្រាក់​ចំណេញ​នោះ​ទៅ​ជួយ​ក្មេង​ក្រី​ក្រទាំង​នោះ​។ គាត់​ក៏បាន​ជំរុញ​ក្មេង​អន្តោ​ប្រវេសន៍​ទាំងឡាយ ឲ្យ​ជម្នះ​ការ​រើសអើង ហើយ​ឲ្យ​បន្ត​ជួយ​យក​អសារ​អ្នក​ដទៃ ដោយ​មិន​រសាយ​ចិត្ត​។ ការ​តស៊ូ​យ៉ាង​ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដល់​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី ឲ្យ​បន្ត​ធ្វើ​ការ​ល្អ ដោយ​មិន​រសាយ​ចិត្ត​ដល់​មនុស្ស​ទាំង​អស់​។ គឺ​ដូច​គាត់​មាន​ប្រសាសន៍​ថា “កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(កាឡាទី ៦:៩)។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ទៀត​ថា “ដូច្នេះ កាលណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់…

Read article