បំផ្លាញកិច្ចការរបស់សាតាំង
លោកុប្បត្ដិ ៣:១-១០ ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅរកអ័ដាមដោយព្រះបន្ទូលថា ឯងនៅឯណា? លោកុប្បត្តិ ៣:៩ មានពេលមួយ ភរិយាខ្ញុំ ឈ្មោះឃែរី(Cari)មានចិត្តរីករាយ ពេលដែលបានឃើញសត្វចាបពូកមួយគ្រួសារ កំពុងមានការរីកលូតលាស់បានល្អ ក្នុងកន្ត្រកដែលយើងបានចងព្យួរ នៅរានហាលមុខផ្ទះ។ គាត់ថា ថ្ងៃស្អែក កូនចាបតូចៗទាំងនោះ នឹងចេះហើរហើយ។ គាត់បានមើលសត្វចាបពូកទាំងនោះជារៀងរាល់ថ្ងៃ ហើយក៏បានថតរូបមេចាបពាំចំណីចូលសំបុកទៀតផង។ ស្អែកឡើង ឃែរីបានក្រោកពីព្រលឹម ដើម្បីទៅមើលពួកវា។ គាត់បានផ្លាស់ប្តូរទីតាំងដើមផ្កាដែលបាំងសំបុកវា ដើម្បីឲ្យបានមើលកូនចាបទាំងនោះ។ តែគាត់បែរជាឃើញសត្វពស់មានពិសមួយក្បាលកំពុងមើលមកគាត់។ សត្វពស់នោះបានឡើងតាមជញ្ជាំងផ្ទះ ហើយក៏បានចូលទៅក្នុងសំបុក ស៊ីកូនចាបទាំងអស់។ ឃែរីមានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង ហើយក៏ខឹងសត្វពស់ផងដែរ។ កាលនោះ ខ្ញុំមិនបានចេញពីទីក្រុង មិនបាននៅផ្ទះ ដូចនេះ គាត់ក៏បានទូរស័ព្ទហៅមិត្តភក្តិគាត់ម្នាក់ ឲ្យមកចាប់សត្វពស់។ តែគួរឲ្យស្តាយណាស់ វាបានបំផ្លាញគ្រួសាររបស់ចាបពូកនោះរួចទៅហើយ។ ព្រះគម្ពីរក៏បានចែង អំពីសត្វពស់មួយទៀត ដែលបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ នៅក្នុងផ្លូវរបស់វាផងដែរ។ សត្វពស់ក្នុងសួនច្បារអេដែន បានបោកប្រាស់នាងអេវ៉ា រឿងផ្លែរបស់ដើមដឹងខុសត្រូវ ដែលព្រះទ្រង់បានហាមមិនឲ្យនាង និងលោកអ័ដាមបរិភោគ។ វាបានកុហកនាងថា “អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង”(លោកុប្បត្តិ ៣:៤-៥)។…
Read article