ជ័យជម្នះដែលព្រះយេស៊ូវបានប្រទានហើយ
២របាក្សត្រ ២០:១៥-២២ កាលគេចាប់តាំងច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាទ្រង់បង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់។ ២របាក្សត្រ ២០:២២ ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ ជំរុំកងទ័ពមួយចំនួន ក្នុងទ្វីបអឺរ៉ុប បានទទួលជំនួយខុសពីធម្មតា ជាព្យាណូ ដែលគេបានទម្លាក់តាមឆ័ត្រយោងពីលើយន្តហោះ សម្រាប់ទាហានដែលនឹកផ្ទះ។ គេបានផលិតព្យាណូខ្នាតតូច តាមរបៀបដ៏ពិសេស ដោយប្រើលោហៈធាតុ តែ១០ភាគរយ នៃបរិមាណលោហៈធាតុដែលគេប្រើ ក្នុងការផលិតព្យាណូខ្នាតធំ ព្រមទាំងប្រើឈើបិទនឹងកាវដែលធន់នឹងទឹក និងដាក់ថ្នាំការពារសត្វល្អិតទៀតផង។ ព្យាណូទាំងនោះមានភាពរឹងមាំ ហើយសាមញ្ញ តែបានផ្តល់ឲ្យនូវការកម្សាន្តសប្បាយ និងការលើកទឹកចិត្ត ដល់ទាហាន ដែលកំពុងជួបជុំគ្នា ដើម្បីច្រៀងបទចម្រៀងដែលពួកគេធ្លាប់ច្រៀង កាលនៅផ្ទះ។ ការច្រៀងសរសើរដំកើងព្រះ ស្ថិតក្នុងចំណោមវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ដែលជួយអ្នកជឿព្រះយេស៊ូវ ឲ្យអាចរកឃើញសន្តិភាព ក្នុងពេលដែលជីវិតជួបភាពវឹកវរផងដែរ។ រឿងនេះក៏បានកើតឡើង ចំពោះស្តេចយ៉ូសាផាត កាលទ្រង់កំពុងប្រឈមមុខដាក់កងទ័ពឈ្លានពាន ដែលមានគ្នាច្រើនសន្ធឹក(២របាក្សត្រ ២០)។ ទ្រង់មានព្រះទ័យតក់ស្លុត ហើយក៏បានហៅរាស្រ្តព្រះអង្គ ឲ្យជួបជុំគ្នាអធិស្ឋាន និងតមអត់(ខ.៣-៤)។ ព្រះអម្ចាស់ក៏បានឆ្លើយតប ដោយបង្គាប់ទ្រង់ឲ្យដឹកនាំទ័ព ទៅតតាំងនឹងខ្មាំងសត្រូវ ដោយសន្យាថា ពួកគេនឹងមានជ័យជម្នះ “ដោយគ្រាន់តែតម្រៀបគ្នាឈរស្ងៀម”ប៉ុណ្ណោះ(ខ.១៧)។ ស្តេចយ៉ូសាផាតក៏បានជឿព្រះបន្ទូលព្រះអម្ចាស់…
Read article