ព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់យើង
២របាក្សត្រ ២០:១-៧ នោះទ្រង់ក៏បែរព្រះភក្ត្រទៅឯជញ្ជាំង អធិស្ឋានដល់ព្រះយេហូវ៉ា។ ២របាក្សត្រ ២០:២ មានស្រ្តីម្នាក់បានក្លាយជាស្រ្តីមេម៉ាយ ដោយសារស្វាមីគាត់បានបាត់បង់ជីវិត ក្នុងពេលថ្មីៗនេះ។ គាត់មានការព្រួយបារម្ភកាន់តែច្រើន ដោយសារគាត់ជួបការលំបាកយ៉ាងខ្លាំង ក្នុងការដកប្រាក់ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។ គាត់ត្រូវការព័ត៌មានសំខាន់ៗអំពីគ្រោះថ្នាក់ចរាចរណ៍ ដែលបានឆក់យកជីវិតស្វាមីគាត់។ គាត់បានទៅជួបមន្រ្តីប៉ូលិសម្នាក់ ដែលបានសន្យាថា នឹងជួយគាត់ តែគាត់បានបាត់នាមប័ណ្ណរបស់មន្ត្រីប៉ូលិសនោះហើយ។ ដូចនេះគាត់ក៏បានអធិស្ឋាន ទូលអង្វរសូមព្រះអម្ចាស់ជួយ។ បន្តិចក្រោយមក ពេលគាត់ទៅព្រះវិហារ គាត់ដើរក្បែរបង្អួច ឃើញនាមប័ណ្ណរបស់មន្ត្រីប៉ូលិសនោះ នៅលើស៊ុមបង្អួច។ គាត់មិនដឹងថា វានៅលើស៊ុមបង្អួចនោះ ដោយរបៀបណាទេ តែគាត់ដឹងថា ហេតុអ្វី។ គាត់ក៏បានអធិស្ឋាន យ៉ាងខ្ជាប់ខ្ជួន។ ព្រោះព្រះគម្ពីរបានចែងថា ព្រះអម្ចាស់កំពុងតែផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វររបស់យើង។ គឺដូចមានសេចក្តីចែងថា “ព្រះនេត្រនៃព្រះអម្ចាស់ តែងទតមកលើមនុស្សសុចរិត ឯព្រះកាណ៌ទ្រង់ក៏ផ្ទៀងស្តាប់ពាក្យទូលអង្វររបស់គេ”(១ពេត្រុស ៣:១២)។ ព្រះគម្ពីរបានផ្តល់ឲ្យយើងនូវឧទាហរណ៍ជាច្រើន ដើម្បីបង្រៀនយើងអំពីរបៀបដែលព្រះទ្រង់ឆ្លើយតបការអធិស្ឋាន។ សូមយើងមើលឧទាហរណ៍ អំពីស្តេចហេសេគា ជាស្តេចយូដា ដែលកំពុងមានជំងឺ។ ទ្រង់បានទទួលបទទំនាយពីហោរាអេសាយថា ទ្រង់នឹងសុគត។ ពេលនោះ ស្តេចអង្គនេះជ្រាបថា ទ្រង់ត្រូវធ្វើអ្វី។ ទ្រង់ក៏បានអធិស្ឋានដល់ព្រះអម្ចាស់(២ពង្សាវតាក្សត្រ ២០:២)។ ភ្លាមៗនោះ ព្រះអម្ចាស់ក៏បានប្រាប់ហោរាអេសាយ ឲ្យទៅទូលស្តេចហេសេគាថា…
Read article