ព្រះអង្គមិននឹកចាំពីអំពើបាបគេទៀតទេ
យេរេមា ៣១:២៧-៣៤ អញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ។ យេរេមា ៣១:៣៤ កាលពីក្មេង មានពេលមួយ ខ្ញុំបានបើកឡានភីកអាប់របស់ជីតាខ្ញុំ រេចង្កូតចុះឡើងៗ នៅលើទំនប់។ ខ្ញុំបានបាត់បង់ម្ចាស់ការ ឡាននោះក៏បានផ្លោងចេញពីទំនប់នោះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាកំពុងហោះហើរ។ ខ្ញុំចាំថា កាលនោះ ខ្ញុំបានគិតថា វាជាបទពិសោធន៍ដ៏អស្ចារ្យ ដែលខ្ញុំមិនបាត់បង់ជីវិតនៅថ្ងៃនោះ។ មួយសន្ទុះក្រោយមក ឡាននោះក៏បានចុះតាមជម្រាលដែលចោទខ្លាំង ហើយក៏បានរមៀលជាច្រើនត្រឡប់ទៅដល់ខាងក្រោម។ ខ្ញុំក៏បានវាចេញពីឡានដែលខ្ទេចខ្ទី ដោយសុវត្ថិភាព។ ឡានភីកអាប់នោះបានខូចខាតទាំងស្រុង នៅព្រឹកខែធ្នូ ឆ្នាំ១៩៩២។ ព្រះទ្រង់បានទុកជីវិតឲ្យខ្ញុំ។ ចុះចំណែកឯជីតាខ្ញុំវិញ? តើគាត់នឹងស្តីបន្ទោសខ្ញុំដូចម្តេចខ្លះ? តាមពិត គាត់មិនដែលនិយាយសូម្បីមួយម៉ាត់ អំពីឡាននោះ។ គាត់មិនបានស្តីបន្ទោស មិនបានឲ្យខ្ញុំសងឡានគាត់វិញ គឺមិនបានធ្វើអ្វីសោះ។ គាត់មានតែការអត់ទោសឲ្យខ្ញុំប៉ុណ្ណោះ។ ហើយគាត់ក៏មានទឹកមុខញញឹម ពេលដែលបានដឹងថា ខ្ញុំមិនមានរបួស។ ការអត់ឱនរបស់ជីតាខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះគុណព្រះ ក្នុងបទគម្ពីរ យេរេមា ជំពូក៣១។ ទោះរាស្រ្តរបស់ព្រះអង្គបានធ្វើអំពើបាបទាស់នឹងព្រះអង្គម្តងហើយម្តងទៀត ព្រះអង្គបានសន្យាថា នឹងស្អាងទំនាក់ទំនងជាមួយពួកគេឡើងវិញ ដោយមានបន្ទូលថា “អញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ” (ខ.៣៤)។ ខ្ញុំដឹងច្បាស់ថា…
Read article