November 15, 2023

You are here:
សេចក្តីមួយដែលពិតជាសំខាន់

លូកា ១០:៣៨-៤២ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តីតែ១ទេ ដែល​សំរាប់​ត្រូវ​ការ​។ លូកា ១០:៤១-៤២ ក្នុង​ការ​ធ្វើ​ដំណើរ​ប្រកប​គ្នា នៅពេល​ចុង​សប្តាហ៍ កាល​ពី​ខែ​មីនា ខ្ញុំ​បាន​ដឹកនាំ​ការ​សិក្សា​ព្រះបន្ទូល​អំពី​រឿង​នាង​ម៉ារា និង​នាង​ម៉ាថា ជា​ប​ង​ប្អូន​របស់​លោក​ឡាសា(យ៉ូហាន ១១:៥)។ អ្នក​ទាំង​បី​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ព្រះយេស៊ូវ​។ កាល​នោះ យើង​បាន​ជួប​ជុំ​គ្នា ក្នុង​តំបន់​ដាច់​ស្រយាល​មួយ នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ប្រទេស​អង់គ្លេស​។ បន្ទាប់​ពី​បាន​រៀន​ព្រះ​គម្ពីរ​ជាមួយ​គ្នា​ហើយ អ្នក​ចូល​រួម​ជា​ច្រើន​បាន​ចែក​ចាយ​ថា ​ការ​ចំណាយ​ពេល​ជាមួយ​គ្នា​ប៉ុន្មាន​ថ្ងៃ​នោះ ពួកគេ​បាន​រៀន​អង្គុយ នៅ​ទាប​ព្រះ​បាទ​ព្រះយេស៊ូវ តាម​គំរូ​នាង​ម៉ារា​។ ពួកគេ​ចង់​ចង់​ដេញ​តាម​សេចក្តី​មួយ​ដែល​ពិតជា​សំខាន់ (លូកា ១០:៤២) គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​នាង​ម៉ាថា ដោយ​សេចក្តី​ស្រឡាញ់ ឲ្យ​ដេញ​តាម​សេចក្តី​នោះ ដែល​ជា​ការ​ចូល​ទៅ​ជិត ហើយ​រៀន​សូត្រ​ពី​ព្រះអង្គ​។ កាល​ព្រះយេស៊ូវ​បាន​ទៅលេង​ផ្ទះ​នាង​ម៉ារា នាង​ម៉ាថា និង​លោក​ឡាសា នាង​ម៉ាថា​មិន​បាន​ដឹង​ជា​មុន​ថា ព្រះ​អង្គ​នឹង​យាង​មក​ទេ ដូច​នេះ យើង​អាច​ដឹង​ថា ហេតុ​អ្វី​នាង​មិន​សប្បាយ​ចិត្ត​ចំពោះ​នាង​ម៉ារា ដែល​មិន​បាន​ជួយ​រៀបចំ​ម្ហូប​អាហារ​ថ្វាយ​ព្រះអង្គ និង​មិត្តសំឡាញ់​របស់​ព្រះអង្គ​។ តែ​នាង​បាន​មើល​រំលង​សេចក្តី​ដែល​ពិតជា​សំខាន់ គឺ​ការ​រៀន​ព្រះបន្ទូល​ព្រះអង្គ​។ ព្រះគ្រីស្ទ​មិន​បាន​ស្តី​បន្ទោស​នាង ដោយសារ​នាង​ចង់​បម្រើ​ព្រះអង្គ​នោះ​ទេ តែ​បាន​រំឭក​នាង​ថា នាង​បាន​ខកខាន​មិន​បាន​ទទួល​សេចក្តី​អ្វី​ដែល​សំខាន់​បំផុត​នៅ​ថ្ងៃ​នោះ​។ យើង​អាច​ឈប់​បង្អង់ ហើយ​រំឭក​ខ្លួនឯង អំពី​សេចក្តី​ដែល​ពិតជា​សំខាន់​ក្នុង​ជីវិត ពេលណា​មាន​ការ​រំខាន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ឬ​មាន​អារម្មណ៍​ថា​ពិបាក​ពេក ដោយសារ​មាន​កិច្ចការ​ជា​ច្រើន​ដែល​យើង​ចង់​ធ្វើ​ឲ្យ​ជោគជ័យ​។…

Read article