November 18, 2023

You are here:
ប្រឈមមុខដោះស្រាយដោយក្តីស្រឡាញ់

លោកុប្បត្តិ ៤:១-១២ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​កាអ៊ីន​ថា ឯង​ខឹង​ធ្វើ​អី ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​ទឹក​មុខ​ក្រញូវ​ដូច្នេះ? លោកុប្បត្ដិ ៤:៦ បង​ប្អូន​ក្នុង​ព្រះគ្រីស្ទ​ម្នាក់​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​បាន​ល្អ តែ​គាត់​មាន​បញ្ហា​មួយ​។ គ្រប់​គ្នា​សុទ្ធតែ​ដឹង​អំពី​រឿង​នេះ​។ តែ​ដោយសារ​គាត់​បាន​សម្រេច​បាន​ជោគជ័យ ក្នុង​កិច្ច​ការ​ភាគ​ច្រើន យ៉ាង​មាន​ប្រសិទ្ធភាព គេ​មិន​បាន​លើក​ឡើង​អំពី​បញ្ហា​នៃ​ភាព​ឆេវឆាវ​របស់​គាត់ ឲ្យ​បាន​គ្រប់​គ្រាន់​ទេ​។ គេ​ក៏​មិន​ដែល​បាន​ប្រឈម​មុខ​ជួយ​ដោះ​ស្រាយ​បញ្ហា​កំហឹង​របស់​គាត់​ដែរ។ គួរ​ឲ្យ​ស្តាយ​ណាស់ បញ្ហា​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួលរង​ការ​ឈឺ​ចាប់ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ​។ ហើយ​នៅ​ទី​បញ្ចប់ វា​បាន​នាំ​ឲ្យ​គាត់​បាត់បង់​អាជីព​របស់​គាត់ ដោយ​មិន​បាន​ព្រៀង​ទុក​។ ខ្ញុំ​គួរតែ​បាន​ជួយ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នេះ ជា​មួយ​គាត់ ដោយ​ក្តី​ស្រឡាញ់ តាំងពី​យូរ​មក​ហើយ​។ ក្នុង​បទ​គម្ពីរ លោកុប្បត្តិ ជំពូក៤ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​ការ​បក​ស្រាយ​ដ៏​ឥត​ខ្ចោះ អំពី​ការ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នៃ​អំពើបាប​របស់​នរណា​ម្នាក់ ដោយ​ក្តី​ស្រឡាញ់​។ លោក​កាអ៊ីន​មាន​បញ្ហា​កំហឹង​ដែល​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ​។ ក្នុង​នាម​គាត់​ជា​កសិករ គាត់​បាន​យក​ផល​ដំណាំ​របស់​គាត់​មក​ថ្វាយ​ព្រះអម្ចាស់(ខ.៣)។ តែ​ព្រះអង្គ​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ដង្វាយ​កាអ៊ីន​ទេ នោះ​កាអ៊ីន​ក៏​ក្តៅ​ក្រហាយ ហើយ​ឡើង​ទឹក​មុខ​ក្រញូវ(ខ.៥)។ ដូច​នេះ ព្រះ​ទ្រង់​ក៏បាន​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​នេះ ដោយ​សួរ​គាត់​ថា “ឯង​ខឹង​ធ្វើ​អ្វី?”(ខ.៦)។ បន្ទាប់មក ព្រះអង្គ​ក៏បាន​ប្រាប់​លោក​កាអ៊ីន​ឲ្យ​ងាក​ចេញ​ពី​បាប​របស់​គាត់ ហើយ​ដេញ​តាម​ការ​អ្វី​ដែល​ល្អ និង​ត្រឹម​ត្រូវ​វិញ​។ គួរ​ឲ្យ​ស្តាយ​ណាស់ លោក​កាអ៊ីន​មិន​បាន​អើពើ​ចំពោះ​ព្រះបន្ទូល​ព្រះអង្គ ហើយក៏​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត(ខ.៨)។ យើង​មិន​អាច​បង្ខំ​នរណា​ម្នាក់ ឲ្យ​ងាក​ចេញពី​អំពើបាប តែ​យើង​អាច​ជួយ​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា​គាត់ ដោយ​ក្តី​អាណិត​។ យើង​អាច “និយាយ​ចេញ​នូវ​សេចក្តី​ពិត…

Read article