ស្វែងរកកម្លាំងក្នុងព្រះអម្ចាស់
២កូរិនថូស ១២:២-១០ គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ។ ២កូរិនថូស ១២:៩ លោកក្រេងជ័រ មែកខូយ(Grainger McKoy) គឺជាសិល្បករ ដែលបានសិក្សា និងសូនរូបសត្វស្លាប ដោយបង្ហាញឲ្យឃើញសម្រស់ ភាពងាយរងគ្រោះ និងចំណុចខ្លាំងរបស់ពួកវា ក្នុងរូបចម្លាក់របស់គាត់។ ស្នាដៃសិល្បៈរបស់គាត់មួយ ក្នុងចំណោមនោះ មានចំណងជើងថា ការមានកម្លាំងឡើងវិញ។ វាជារូបចម្លាក់ស្លាបខាងស្តាំរបស់សត្វទាព្រៃ ដែលលាតសន្ធឹងឡើងទៅលើ។ នៅក្រោមរូបចម្លាក់នោះ មានផ្លាកមួយ ដែលមានការពិពណ៌នាថា ពេលដែលសត្វបក្សីលើកស្លាបទៅលើ “ជាពេលដែលវាមានចំណុចខ្សោយបំផុត ក្នុងការហោះហើរ តែក៏ជាពេលដែលវាប្រមូលផ្តុំកម្លាំងសម្រាប់ការធ្វើដំណើរទៅមុខទៀត”។ នៅលើផ្លាកនោះ លោកក្រេងជ័រក៏បានដាក់ខគម្ពីរ ដែលចែងថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ”(២កូរិនថូស ១២:៩)។ ខគម្ពីរនេះជាពាក្យដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស។ នៅពេលដែលសាវ័កប៉ុលមានអារម្មណ៍ថាពិបាកខ្លាំង ដោយសារទុក្ខលំបាកផ្ទាល់ខ្លួន គាត់ក៏បានទូលសូមឲ្យព្រះអម្ចាស់ដកបញ្ហានោះចេញ ដែលជាបន្លាក្នុងសាច់គាត់(ខ.៧)។ ទុក្ខលំបាកនោះអាចជាជំងឺក្នុងរូបកាយរបស់គាត់ ឬការប្រឆាំងខាងវិញ្ញាណ។ សាវ័កប៉ុលបានទូលសូមព្រះអម្ចាស់ម្តងហើយម្តងទៀត ឲ្យដកទុក្ខលំបាកគាត់ចេញ គឺដូចព្រះយេស៊ូវនៅក្នុងសួនច្បារគែតសេម៉ានី នៅយប់មុនពេលព្រះអង្គសុគតនៅឈើឆ្កាង។ ព្រះវិញ្ញាណបរិសុទ្ធក៏បានឆ្លើយតប ដោយធានាគាត់ថា ព្រះអង្គបានប្រទានកម្លាំងដែលគាត់ត្រូវការហើយ។ តាមរយៈរឿងនេះ សាវ័កប៉ុលរៀនបានថា “កាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ”(២កូរិនថូស…
Read article