November 20, 2023

You are here:
ក្តីអំណរដែលមិនអាចកាត់ថ្លៃបាន

សុភាសិត ១៧:១២-២២ ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ​។ សុភាសិត ១៧:២២ រៀង​រាល់​ថ្ងៃ ដែល​កូនៗ​របស់​អ្នក​ស្រី​ខូលីន(Colleen)ត្រូវ​ទៅរៀន គាត់​តែងតែ​ស្លៀក​ពាក់​ខោអាវ​ឈុត ឬ​ពាក់​ម៉ាស​ខុសៗ​គ្នា ដើម្បី​ទៅ​ទទួល​កូនៗ​របស់​គាត់ ខណៈ​ពេល​ដែល​ពួកគេ​ចេញ​ពី​រថ​យន្ត​ដឹក​សិស្ស រៀង​រាល់​ពេល​រសៀល​។ គាត់​បាន​ធ្វើ​ដូច​នេះ៣ឆ្នាំ​ហើយ ហើយ​បាន​នាំមក​នូវ​ភាព​សប្បាយ​រីករាយ ដល់​គ្រប់​គ្នា​នៅ​ក្នុង​រថយន្ត​ដឹក​សិស្ស រាប់​បញ្ចូល​ទាំង​អ្នក​បើកបរ​ផង​ដែរ​។ អ្នក​បើកបរ​បាន​និយាយ​ថា “អ្នក​ស្រី​ខូលីន​បាន​នាំមក​នូវ​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដល់​ក្មេងៗ​នៅ​លើ​ឡាន​។ ពិតជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​គាត់​កំពុង​ធ្វើ”។ កូនៗ​របស់​អ្នក​ស្រី​ខូលីន​ក៏​យល់​ឃើញ​ដូច​នេះ​ដែរ​។ រឿង​នេះ​បាន​ចាប់​ផ្តើម នៅពេល​ដែល​អ្នក​ស្រី​ខូលីន​ចាប់​ផ្តើម​ទទួល​ចិញ្ចឹម​ក្មេង​កំព្រា​។ គាត់​ដឹង​ថា ពួកគេ​មាន​ការ​ពិបាក​យ៉ាងណា ពេល​ដែល​ពួកគេ​បាន​បាត់បង់​ឪពុក​ម្តាយ ហើយ​ត្រូវ​ទៅរៀន​នៅ​សាលា​រៀន​ថ្មី ដូច​នេះ គាត់​ក៏បាន​ចាប់​ផ្តើម​ស្លៀក​ពាក់​ខោអាវ​ឈុត ដើម្បី​ស្វាគមន៍​ពួកគេ​ជា​ប្រចាំ​។ បន្ទាប់ពី​គាត់​បាន​ធ្វើ​ដូច​នេះ​បាន៣ថ្ងៃ​ហើយ ក្មេងៗ​មិន​ចង់​ឲ្យ​គាត់​ឈប់​ទេ​។ ដូច​នេះ អ្នក​ស្រី​ខូលីន​ក៏បាន​បន្ត​ធ្វើ​ដូច​នេះ​ទៀត​។ ការ​ធ្វើ​ដូច​នេះ តម្រូវ​ឲ្យ​គាត់​លះបង់​ពេល​វេលា និង​ប្រាក់កាស​ជា​ច្រើន នៅ​ហាង​លក់​ខោអាវ​ឈុត​។ គឺ​ដូច​ដែល​អ្នក​ស្រី មេរេឌីត ធ័រហា(Meredith TerHaar)ជា​អ្នក​កាសែត​បាន​ពិពណ៌នា​ថា ការ​ធ្វើ​ដូច​នេះ​បាន​នាំមក​នូវ​ភាព​សប្បាយ​រីករាយ ដែល​ជា​លទ្ធផល​មិន​អាច​កាត់​ថ្លៃ​បាន​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​យោបល់​ប្រកបដោយ​ប្រាជ្ញា ដែល​ស្តេច​សាឡូម៉ូន​បាន​កត់ទុក​ក្នុង​ព្រះ​គម្ពីរ​ថា “ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ”(សុភាសិត ១៧:២២)។ តែ​អ្នក​ស្រី​ខូលីន​បាន​នាំមក​នូវ​ភាព​សប្បាយ​រីករាយ​ដល់​កូនៗ​របស់​គាត់(ទាំង​កូន​បង្កើត និង​កូន​ចិញ្ចឹម) ដោយ​សង្ឃឹមថា ពួកគេ​នឹង​បាន​រួច​ផុត​ពី​វិញ្ញាណ​ដែល​ប្រេះ​បែក​។…

Read article