យើងមានតម្លៃចំពោះព្រះអង្គ
អេសាយ ៤៣:១-៧ ឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង។ អេសាយ ៤៣:៤ កាលពីក្មេង ឪពុករបស់លោកមិង(Ming) មានអត្តចរិកកោងកាច ហើយខ្វះភាពស្និទ្ធស្នាល។ សូម្បីតែនៅពេលដែលលោកមិងមានជំងឺ ហើយត្រូវទៅជួបពេទ្យកុមារ ឪពុកគាត់បានរអ៊ូរទាំថា គាត់ជាមនុស្សដែលគួរឲ្យធុញទ្រាន់។ មានពេលមួយ គាត់បានឮឪពុកម្តាយគាត់ឈ្លោះប្រកែកគ្នា ហើយក៏បានដឹងថា ឪពុកគាត់ថែមទាំងឲ្យម្តាយគាត់រំលូតគាត់ចោលទៀតផង។ គាត់ក៏បានចាប់ផ្តើមមានអារម្មណ៍ថា គាត់ជាកូនដែលគេមិនចង់មាន ហើយបន្តមានអារម្មណ៍ដូចនេះទៀត រហូតដល់ពេលគាត់ពេញវ័យ។ ពេលគាត់ក្លាយជាអ្នកជឿព្រះយេស៊ូវ គាត់មានការពិបាកនៅក្នុងការទំនាក់ទំនងជាមួយព្រះអម្ចាស់ ជាព្រះវរបិតារបស់គាត់ ទោះគាត់បានទទួលព្រះអង្គជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះនៃជីវិតគាត់ហើយក្តី។ បើយើងមានអារម្មណ៍ដូចលោកមិងដែរ ដោយសារយើងមិនដែលមានអារម្មណ៍ថា ឪពុកខាងសាច់ឈាមស្រឡាញ់យើង យើងនឹងមានការសង្ស័យស្រដៀងគាត់ផងដែរ ក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះអង្គ។ យើងប្រហែលឆ្ងល់ថា តើខ្ញុំជាបន្ទុករបស់ព្រះអង្គឬ? តើព្រះអង្គខ្វល់អំពីខ្ញុំទេ? ឪពុកនៅផែនដីរបស់យើងប្រហែលមិនយកចិត្តទុកដាក់ចំពោះយើង ហើយនៅឆ្ងាយពីយើង តែព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានយាងមកក្បែរយើង ហើយមានបន្ទូលថា ព្រះអង្គស្រឡាញ់យើង(អេសាយ ៤៣:៤)។ ក្នុងបទគម្ពីរអេសាយ ជំពូក៤៣ ព្រះទ្រង់បានមានបន្ទូលមកកាន់យើង ក្នុងនាមជាព្រះអាទិករ និងព្រះវរបិតា។ បើអ្នកឆ្ងល់ថា ហេតុអ្វីព្រះអង្គសព្វព្រះទ័យឲ្យអ្នករស់នៅ ក្រោមការថែរក្សា ជាផ្នែកមួយនៃគ្រួសារព្រះអង្គ សូមស្តាប់ព្រះបន្ទូលដែលព្រះអង្គមានមកកាន់រាស្រ្តព្រះអង្គថា “ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ”(ខ.៦)។…
Read article