November 22, 2023

You are here:
ធ្វើជាពន្លឺនៅក្នុងលោកិយដ៏ងងឹត

ភីលីព ២:១២-១៦ អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ទាំង​ហុច​ព្រះបន្ទូល​នៃ​ជីវិត​ដល់​គេ​។ ភីលីព ២:១៥-១៦ បញ្ហា​ទីមួយ ដែល​ខ្ញុំ​បាន​កត់​សំ​គាល់​ឃើញ​ក្នុង​ទីក្រុង​មួយ​នោះ គឺ​តំបន់​បន​ល្បែង​ស៊ីសង​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​ឃើញ​ហាង​លក់​កញ្ឆា ហាង​លក់​សម្ភារៈ​អាស​អាភាស និង​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ធំៗ អំពី​មេធាវី​ឱកាស​និយម ដែល​រក​ផល​ចំណេញ​ពី​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ​។ ខ្ញុំ​បាន​ទៅដល់​ទីក្រុង​ជា​ច្រើន​ដែល​មាន​អំពើបាប តែ​ទីក្រុង​មួយ​នេះ​ហាក់​ដូចជា​អាក្រក់​ខ្លាំង​ជាងគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អារម្មណ៍​របស់​ខ្ញុំ​ក៏បាន​ភ្លឺ​ស្វាង ពេល​ខ្ញុំ​ជជែក​គ្នា​ជាមួយ​អ្នក​បើក​បរ​តាក់​ស៊ី​  ​នៅ​ពេល​ព្រឹក​ថ្ងៃ​បន្ទាប់​។ គាត់​ថា គាត់​បាន​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ សូម​ព្រះអង្គ​ចាត់​មនុស្ស​ដែល​ព្រះអង្គ​ចង់​ឲ្យ​គាត់​ជួយ​។ គាត់​ថា គាត់​ឃើញ​ល្បែង​ស៊ីសង ការ​ញៀន​ថ្នាំ អំពើ​ពេស្យាចារ និង​មនុស្ស​ដែល​បែក​បាក់​គ្រួសារ​បាន​មក​ចែក​ចាយ​បញ្ហា​របស់​ពួកគេ ទាំង​ទឹក​ភ្នែក ឲ្យ​គាត់​ស្តាប់​។ គាត់​បាន​ឈប់​ឡាន ដើម្បី​ស្តាប់​ពួកគេ​និយាយ ហើយ​ក៏​បាន​អធិស្ឋាន​ឲ្យ​ពួកគេ​។ នេះ​ជា​ការងារ​ដែល​គាត់​បាន​ធ្វើ​ថ្វាយ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ​។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​យេស៊ូវ​យាង​ចុះ​មក​ចាប់​កំណើត​ក្នុង​លោកិយ​ដែល​ពេញ​ដោយ​បាប(ភីលីព ២:៥-៨) ហើយ​ព្រះអង្គ​មាន​ការ​ត្រាស់ហៅ សម្រាប់​អ្នកជឿ​ម្នាក់ៗ​។ ពេលណា​យើង​ខិតខំ​ធ្វើ​តាម​បំណង​ព្រះទ័យ​ព្រះអង្គ(ខ.‌១៣) ហើយ​ប្រកាន់​ខ្ជាប់​តាម “ព្រះបន្ទូល​នៃ​ជីវិត” ដែល​ជា​ដំណឹង​ល្អ(ខ.‌១៦) យើង​នឹង​ក្លាយ​ជា​កូន​ព្រះ​ដែល “រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក”(ខ.‌១៥)។ យើង​ត្រូវ​នាំ​ពន្លឺ​របស់​ព្រះយេស៊ូវ ចូល​ក្នុង​ភាព​ងងឹត​ក្នុង​លោកិយ ដូច​អ្នក​បើកបរ​តាក់​ស៊ី​នោះ​ផង​ដែរ​។ អ្នកជឿ​ព្រះគ្រីស្ទ​ត្រូវ​រស់នៅ ដោយ​ចិត្ត​ស្មោះ​ត្រង់…

Read article