ព្រះពរនៅទិវាអរព្រះគុណព្រះ
លូកា ១៤:១២-១៤ បើកាលណាអ្នករៀបលៀងភ្ញៀវនោះ ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ យ៉ាងនោះ អ្នកនឹងបានពរពិត។ លូកា ១៤:១៣-១៤ កាលពីឆ្នាំ២០១៦ អ្នកស្រីវេនដា ដេញ(Wanda Dench) បានផ្ញើសារអញ្ជើញចៅប្រុសគាត់ មកចូលរួមការញាំអាហារពេលល្ងាចជុំគ្នា នៅក្នុងទិវាអរព្រះគុណព្រះ ដោយមិនបានដឹងថា គាត់បានផ្លាស់ប្តូរលេខទូរស័ព្ទរបស់គាត់ កាលពីពេលថ្មីៗនេះទេ។ សារនោះក៏បានផ្ញើទៅដល់មនុស្សម្នាក់ដែលគាត់មិនស្គាល់ ឈ្មោះចាម៉ល(Jamal)។ ចាម៉លមិនមានគម្រោងទៅណាទេ នៅថ្ងៃនោះ។ ដូចនេះ បន្ទាប់ពីគាត់បានបញ្ជាក់ឲ្យបានច្បាស់ថា គាត់ជានរណា គាត់ក៏បានសួរអ្នកស្រីវេដាថា តើគាត់អាចទៅចូលរួមអាហារពេលល្ងាចបានទេ។ អ្នកស្រីវេនដាក៏បានឲ្យគាត់ចូលរួម។ លោកចាម៉លក៏បានទៅចូលរួមអាហារពេលល្ងាចនៅថ្ងៃនោះ ហើយក៏បានបន្តចូលរួមនៅឆ្នាំក្រោយៗទៀត។ ដូចនេះ ការផ្ញើសារច្រឡំមនុស្ស បានក្លាយជាព្រះពរប្រចាំឆ្នាំសម្រាប់លោកចាម៉ល។ ចិត្តសប្បុរសរបស់អ្នកស្រីវេនដា ក្នុងការអញ្ជើញមនុស្សដែលគាត់មិនស្គាល់ ឲ្យចូលរួមអាហារពេលល្ងាច បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការលើកទឹកចិត្តរបស់ព្រះយេស៊ូវ ក្នុងកណ្ឌគម្ពីរដំណឹងល្អលូកា។ ក្នុងអំឡុងពេលពិធីជប់លៀង នៅក្នុងផ្ទះរបស់ពួកផារិស៊ីម្នាក់ ដែលមានឥទ្ធិពល(លូកា ១៤:១) ព្រះយេស៊ូវបានកត់សំគាល់ឃើញគាត់អញ្ជើញនរណាខ្លះ ឲ្យចូលរួម ហើយក៏ឃើញភ្ញៀវទៅរកកន្លែងអង្គុយដែលល្អជាងគេផងដែរ(ខ.៧)។ ព្រះយេស៊ូវក៏បានប្រាប់ពួកផារិស៊ីជាម្ចាស់ផ្ទះថា ការអញ្ជើញមនុស្ស ផ្អែកទៅលើលទ្ធភាពដែលគេអាចតបស្នង(ខ.១២) នឹងនាំឲ្យគាត់បានទទួលព្រះពរតិចទេ។ ផ្ទុយទៅវិញ គាត់ត្រូវអញ្ជើញមនុស្សដែលគ្មានលទ្ធភាពតបស្នងគាត់វិញ…
Read article