សក្តិសមនឹងទទួលការសរសើរគ្រប់យ៉ាង
ទំនុកដំកើង ១៨:១-៦ ឱព្រះយេហូវ៉ាដ៏ជាកំឡាំងនៃទូលបង្គំអើយ ទូលបង្គំស្រឡាញ់ទ្រង់។ ទំនុកដំកើង ១៨:១ មនុស្សជាច្រើនបានចាត់ទុកលោក ហ្វឺរេនតេ(Ferrante) និង លោក ថេឈើរ(Teicher) ជាដៃគូលេងព្យាណូដែលអស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត។ អ្នកទាំងពីរបានរួបរួមគ្នាលេងភ្លេងយ៉ាងរលូន បង្កើតបានជាតន្ត្រីពីរោះក្រៃលែង បានជាគេពិពណ៌នាថា អ្នកទាំងពីរលេងភ្លេង ដោយប្រើដៃបួន តែគំនិតតែមួយ។ ពេលគេឮភ្លេងដែលអ្នកទាំងពីរបានប្រគំ គេអាចចាប់ផ្តើមយល់អំពីទំហំនៃការប្រឹងប្រែងរបស់ពួកគេ ដែលបានបង្កើតស្នាដៃសិល្បៈដ៏ល្អឥតខ្ចោះយ៉ាងនេះ។ ប៉ុន្តែ ជាងនេះទៅទៀត ពួកគេស្រឡាញ់អ្វីដែលពួកគេកំពុងធ្វើ។ តាមពិត សូម្បីតែបន្ទាប់ពីពួកគេបានចូលនិវត្តន៍នៅឆ្នាំ ១៩៨៩ ពួកគេបានចូលហាងលក់ព្យាណូក្នុងតំបន់ ហើយក៏បានប្រគំតន្ត្រី ដោយមិនបានព្រៀងទុក។ សរុបមក ពួកគេគ្រាន់តែចូលចិត្តនិពន្ធបទភ្លេងប៉ុណ្ណោះ។ ស្តេចដាវីឌក៏ចូលចិត្តនិពន្ធបទភ្លេងផងដែរ តែទ្រង់បានធ្វើការជាដៃគូរជាមួយព្រះអម្ចាស់ ដើម្បីឲ្យបទចម្រៀងទ្រង់មានគោលបំណងកាន់តែខ្ពស់ឡើង។ បទគម្ពីរទំនុកដំកើងដែលទ្រង់បាននិពន្ធ បានឆ្លុះបញ្ចាំងអំពីជីវិតរបស់ទ្រង់ ដែលពេញដោយទុក្ខលំបាក និងបំណងព្រះទ័យរបស់ទ្រង់ដែលចង់រស់នៅដោយការពឹងផ្អែកលើព្រះអង្គ កាន់តែជ្រាលជ្រៅ ។ តែក្នុងពេលដែលទ្រង់បានប្រព្រឹត្តខុស និងមានចំណុចខ្វះខាត ការសរសើរដំកើងរបស់ទ្រង់បានបង្ហាញចេញនូវ “សំនៀងខាងវិញ្ញាណដ៏ល្អឥតខ្ចោះ” ដោយទ្រង់បានទទួលស្គាល់ភាពធំប្រសើរ និងសេចក្តីល្អរបស់ព្រះអម្ចាស់ សូម្បីតែក្នុងពេលដែលងងឹតបំផុត។ នៅពីក្រោយការសរសើរដំកើងរបស់ស្តេចដាវីឌ គឺមានពេញដោយក្តីស្រឡាញ់ គឺដូចដែលទ្រង់បានពោល ក្នុងបទគម្ពីរទំនុកដំកើង ១៨:១ ថា…
Read article