មើល ដោយជំនឿ
ហេព្រើរ ១១:១-៨ រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ។ ហេព្រើរ ១១:១ ក្នុងអំឡុងពេលខ្ញុំដើរហាត់ប្រាណនៅពេលព្រឹក ពន្លឺថ្ងៃរះបានចាំងត្រូវទឹកបឹងមីឈឺហ្គិន ចំប្លង់ដ៏ល្អឥតខ្ចោះ បង្កើតបានជាផ្ទាំងទេសភាពដ៏គួរឲ្យភ្ញាក់ផ្អើល។ ខ្ញុំក៏បានប្រាប់មិត្តភក្តិខ្ញុំឲ្យឈប់សិន ហើយរង់ចាំខ្ញុំមួយភ្លែត ខណៈពេលដែលខ្ញុំបានដកទូរស័ព្ទចេញមកថតរូប។ ដោយសារទីតាំងរបស់ព្រះអាទិត្យចំពីមុខខ្ញុំ ខ្ញុំមិនបានមើលឃើញរូបភាពនៅលើទូរស័ព្ទខ្ញុំច្បាស់ មុនពេលខ្ញុំចុចប៊ូតុងថតយករូបភាពនោះទេ។ តែខ្ញុំបានធ្វើដូចនេះពីមុនមក ដូចនេះ ខ្ញុំមានអារម្មណ៍ថា រូបថតនោះនឹងមានភាពស្រស់ស្អាត។ ខ្ញុំក៏បានប្រាប់មិត្តភក្តិខ្ញុំថា “យើងមិនអាចមើលរូបថតនោះឃើញច្បាស់ ដោយសារចាំងពន្លឺថ្ងៃ តែរូបថតដូចនេះ តែងតែមានភាពស្រស់ស្អាត”។ ការដើរដោយជំនឿ ឆ្លងកាត់ជីវិតនេះ ច្រើនតែមានលក្ខណៈមិនខុសពីការថតរូបយ៉ាងដូចនេះ។ យើងមិនតែងតែអាចមើលឃើញរូបភាពជាលម្អិតនៅលើអេក្រង់ទូរស័ព្ទ តែមិនមានន័យថា យើងមិនអាចថតបានរូបភាពស្រស់ស្អាតនោះទេ។ អ្នកមិនតែងតែអាចមើលឃើញព្រះធ្វើការ តែអ្នកអាចទុកចិត្តថា ព្រះអង្គកំពុងតែធ្វើការ។ គឺដូចដែលកណ្ឌគម្ពីរហេព្រើរបានចែងថា “សេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ”(១១:១)។ ដោយជំនឿ យើងទុកចិត្តព្រះអម្ចាស់ ជាពិសេសនៅពេលដែលយើងមិនអាចមើលឃើញ ឬយល់អំពីការអ្វីដែលព្រះអង្គកំពុងធ្វើ។ ដោយជំនឿ ការមិនអាចមើលឃើញរូបច្បាស់ មិនបានរារាំងយើងមិនឲ្យថតរូបបានឡើយ។ វាអាចនាំឲ្យយើងអធិស្ឋានកាន់តែច្រើន និងស្វែងរកទិសដៅពីព្រះអង្គ។ យើងក៏អាចពឹងផ្អែកទៅលើទីបន្ទាល់របស់អ្នកដែលបានដើរដោយជំនឿ(ខ.៤-១២) ក៏ដូចជាតាមរយៈទីបន្ទាល់ផ្ទាល់ខ្លួន គឺទីបន្ទាល់អំពីការអ្វីដែលព្រះទ្រង់បានធ្វើកាលពីមុន និងអាចធ្វើបន្តទៀត។—Katara Patton តើអ្នកកំពុងតែទុកចិត្តថា ព្រះទ្រង់នឹងធ្វើអ្វី…
Read article