តើខ្ញុំជាអ្វី?
១របាក្សត្រ ២៩:១៤-២០ តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន? ១របាក្សត្រ ២៩:១៤ ក្នុងនាមខ្ញុំជាសមាជិករបស់ក្រុមអ្នកដឹកនាំ ក្នុងការងារព្រះវិហារក្នុងតំបន់ ខ្ញុំក៏មានតួនាទីអញ្ជើញអ្នកដទៃ ឲ្យចូលរួមជាមួយយើង ក្នុងការពិភាក្សារបស់អ្នកដឹកនាំផងដែរ។ ការអញ្ជើញរបស់ខ្ញុំ មានការរៀបរាប់អំពីពេលវេលាដែលត្រូវលះបង់ និងមានការបង្រៀនជាចំណុចៗ អំពីវិធីសាស្ត្រដែលអ្នកដឹកនាំត្រូវការ ដើម្បីទំនាក់ទំនងជាមួយក្រុមតូចរបស់ពួកគេ ទាំងក្នុងការជួបប្រជុំដោយផ្ទាល់ ក៏ដូចជាតាមទូរស័ព្ទ។ ជាញឹកញាប់ ខ្ញុំមានការស្ទាក់ស្ទើរមិនហ៊ានណែនាំអ្នកដទៃឲ្យអនុវត្តតាម ព្រោះខ្ញុំបានដឹងអំពីការលះបង់ ដែលពួកគេត្រូវមាន ដើម្បីក្លាយជាអ្នកដឹកនាំ។ ហើយជួនកាល ពួកគេបានឆ្លើយតបថា ពួកគេមានព្រះពរណាស់ ដែលបានចូលរួមការជួបជុំនោះ។ ការឆ្លើយតបដូចនេះបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ ពួកគេមិនបានបដិសេធការអញ្ជើញនេះទេ តែផ្ទុយទៅវិញ ពួកគេបានពិពណ៌នា អំពីការដឹងគុណចំពោះព្រះអម្ចាស់ សម្រាប់ការគ្រប់យ៉ាងដែលព្រះអង្គបានធ្វើក្នុងជីវិតពួកគេ ជាហេតុផលដែលពួកគេមានចិត្តឆេះឆួលចង់ធ្វើការថ្វាយព្រះអង្គ។ នៅពេលដែលគេដល់ពេលត្រូវថ្វាយធនធានផ្ទាល់ខ្លួន ដើម្បីធ្វើការសាងសង់ព្រះវិហារថ្វាយព្រះអម្ចាស់ ស្តេចដាវីឌក៏មានការឆ្លើយតបស្រដៀងនេះផងដែរ។ ទ្រង់ពោលថា “តើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន?” (១របាក្សត្រ ២៩:១៤)។ ការដែលស្តេចដាវីឌបានថ្វាយដោយស្ម័គ្រពីចិត្ត ក៏បានទទួលការបណ្តាល ពីចិត្តដែលដឹងគុណព្រះអម្ចាស់ ដែលបានធ្វើការក្នុងជីវិតទ្រង់ និងប្រជាជនអ៊ីស្រាអែល។ ការឆ្លើយតបរបស់ទ្រង់បានបង្ហាញការបន្ទាបខ្លួន និងការទទួលស្គាល់សេចក្តីល្អរបស់ព្រះអម្ចាស់ ចំពោះអ្នកដទៃ និងជនបរទេស…
Read article