ធ្វើការបម្រើ ដើម្បីព្រះអង្គ
ជនគណនា ៣:៥-៩ ត្រូវឲ្យគេរក្សាអស់ទាំងប្រដាប់ប្រដា នៃត្រសាលជំនុំ ព្រមទាំងបញ្ញើរបស់ពួកកូនចៅអ៊ីស្រាអែលផង ដើម្បីនឹងធ្វើការងារ ដែលត្រូវខាងរោងឧបោសថ។ ជនគណនា ៣:៨ ពេលដែលក្សត្រីអេលីហ្សាប៊ែត(Elizabeth) នៃចក្រភពអង់គ្លេសបានសោយទិវង្គត នៅខែកញ្ញា ឆ្នាំ២០២២ ទាហានរាប់ពាន់នាក់បានដើរក្បួនជាជួរ ដើម្បីដង្ហែព្រះសព។ តួនាទីរបស់ពួកគេម្នាក់ៗស្ទើរតែគ្មានអ្វីគួរឲ្យកត់សម្គាល់ ក្នុងចំណោមហ្វូងមនុស្សដ៏ច្រើនសន្ធឹក តែមនុស្សជាច្រើនបានមើលឃើញការចូលរួមរបស់ទាហានទាំងនោះ ជាកិត្តិយសដ៏ធំបំផុតសម្រាប់ពួកគេ។ ទាហានម្នាក់បាននិយាយថា “វាជាឱកាស សម្រាប់ឲ្យពួកគាត់បំពេញភារៈកិច្ចចុងក្រោយ សម្រាប់ក្សត្រីអេលីហ្សាប៊ែត”។ សម្រាប់គាត់ កិច្ចការនេះសំខាន់ មិនមែនដោយសារអ្វីដែលគាត់កំពុងធ្វើនោះទេ តែដោយសារមនុស្សដែលគាត់បានធ្វើកិច្ចការនោះជូន។ ពួកលេវីដែលបានទទួលការចាត់តាំង ឲ្យចាត់ចែងការតុបតែងលម្អរោងឧបោសថ ក៏មានគោលដៅស្រដៀងនេះផងដែរ។ កូនចៅរបស់គ្រួសារគើសុន កេហាត់ និងម្រ៉ារី មិនមានតួនាទីដូចពួកសង្ឃនោះទេ តែមានតួនាទីដែលហាក់ដូចជាសាមញ្ញ ដូចជា ការលាងសម្អាតគ្រឿងសង្ហារឹម ជើងចង្កៀង វាំងនន បង្គោល ត្រសាល និងខ្សែពួរជាដើម(ជនគណនា ៣:២៥-២៦,២៨,៣១,៣៦-៣៧)។ តែការងាររបស់ពួកគេបានទទួលការចាត់តាំងយ៉ាងជាក់លាក់ពីព្រះអម្ចាស់ “ឲ្យធ្វើការងារផ្នែករោងឧបោសថ”(ខ.៨) ហើយបានកត់ទុកក្នុងព្រះគម្ពីរ ដើម្បីឲ្យមនុស្សជំនាន់ក្រោយបានដឹង។ រឿងនេះបានលើកទឹកចិត្តយើងណាស់។ សព្វថ្ងៃនេះ កិច្ចការជាច្រើនដែលយើងធ្វើ នៅកន្លែងធ្វើការ នៅផ្ទះ ឬនៅព្រះវិហារក្តី ប្រហែលហាក់ដូចជាមិនសំខាន់ ចំពោះលោកិយដែលឲ្យតម្លៃមកលើមុខតំណែង…
Read article