ការកម្សាន្តចិត្ត ក្នុងសម្លេងខ្សិបៗ
យ៉ូប ២៦:៧-១៤ យើងឮនិយាយពីទ្រង់ ជាសំឡេងខ្សាវៗយ៉ាងណាទៅ។ យ៉ូប ២៦:១៤ ជញ្ជាំងខ្សឹប ក្នុងស្ថានីយរថភ្លើងគ្រេន ស៊ែនត្រូល ក្នុងទីក្រុងញូយ៉ក គឺជាទីកន្លែងស្ងប់ស្ងាត់មួយ ក្នុងតំបន់ដ៏អ៊ូអរ។ កន្លែងពិសេសនេះអនុញ្ញាតឲ្យមនុស្សទំនាក់ទំនងគ្នាដោយសម្លេងខ្សឹបៗ ចម្ងាយប្រហែល១០ម៉ែត្រពីគ្នា។ ពេលដែលមនុស្សម្នាក់ឈរនៅជើងសរសេរដែលទ្រពិដានមានរាងកោងមូលទៅលើ ហើយនិយាយខ្សឹបៗដាក់ជញ្ជាំងនៅជាប់សរសរនោះ រលកសម្លេងរបស់គាត់នឹងរត់ឡើងទៅលើ តាមពិដានថ្មដែលមានរាងកោងនោះ ទៅរកអ្នកស្តាប់ម្នាក់ទៀត នៅសសរម្ខាងទៀត។ លោកយ៉ូបបានឮសម្លេងខ្សឹប ពេលដែលជីវិតគាត់មានពេញដោយសម្លេងរំខាន និងសោកនាដកម្ម នៃការបាត់បង់អ្វីៗគ្រប់យ៉ាង(យ៉ូប ១:១៣-១៩ ២:៧)។ មិត្តភក្តិគាត់បានបញ្ចេញយោបល់ឮៗ ឲ្យគាត់ស្តាប់ ហើយសេចក្តីអំពល់បានឈ្លានពានចូលក្នុងផ្នែកនីមួយៗនៃជីវិតគាត់។ តែភាពអស្ចារ្យនៃធម្មជាតិ បាននិយាយមកកាន់គាត់យ៉ាងស្រទន់ អំពីព្រះចេស្ដារបស់ព្រះអម្ចាស់។ សម្រស់នៃផ្ទៃមេឃ អាថ៌កំបាំងនៃផែនដី ដែលមានក្នុងលំហអាកាស និងស្ថេរភាពនៃជើងមេឃ បានរំឭកលោកយ៉ូបថា ពិភពលោក ស្ថិតក្នុងព្រះហស្តព្រះអង្គ(២៦:៧-១១)។ សូម្បីតែទឹកសមុទ្រដែលកក្រើករំពើក និងសម្លេងផ្គរលាន់ក៏បាននាំឲ្យគាត់ពោលថា “មើល ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ ហើយយើងឮនិយាយពីទ្រង់ ជាសំឡេងខ្សាវៗយ៉ាងណាទៅ”(ខ.១៤)។ បើសិនជាភាពអស្ចារ្យនៃពិភពលោក គឺតំណាងឲ្យសមត្ថភាពតែមួយភាគតូចរបស់ព្រះអង្គ នោះយើងអាចដឹងច្បាស់ថា ព្រះអង្គមានអំណាចលើសពីលទ្ធភាពដែលយើងអាចយល់បាន។ ក្នុងពេលដែលជីវិតមានភាពខ្ទេចខ្ទាំ ការគិតអំពីភាពអស្ចារ្យនៃព្រះចេស្ដាព្រះអង្គ អាចនាំមកនូវការកម្សាន្តចិត្តយើង ឲ្យមានសង្ឃឹមឡើង។ ព្រះទ្រង់អាចធ្វើអ្វីៗគ្រប់យ៉ាង រាប់បញ្ចូលទាំងការអ្វីដែលព្រះអង្គបានធ្វើ…
Read article