ការទុកចិត្តព្រះ
ទំនុកដំកើង ២០ អ្នកខ្លះពឹងនឹងរទេះចំបាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំវិញ។ ទំនុកដំកើង ២០:៧ មានពេលមួយ ខ្ញុំត្រូវការការព្យាបាលដោយថ្នាំពេទ្យជាបន្ទាន់។ ថ្នាំពេទ្យទីមួយ គឺសម្រាប់ជំងឺអាឡេហ្ស៊ីរបស់ម្តាយខ្ញុំ ហើយថ្នាំមួយទៀត គឺសម្រាប់ជំងឺសើស្បែកធ្ងន់ធ្ងររបស់ក្មួយស្រីខ្ញុំ។ ជំងឺទាំងនេះបានធ្វើឲ្យពួកគេកាន់តែមានអារម្មណ៍ពិបាកទ្រាំ តែថ្នាំទាំងពីរប្រភេទនេះ មិនមានលក់នៅតាមឱសថស្ថានក្នុងតំបន់ដែលខ្ញុំរស់នៅទៀតទេ។ ខ្ញុំមិនដឹងថា ត្រូវទៅរកជំនួយនៅកន្លែងណា ហើយមានអារម្មណ៍ទាល់ច្រក ដូចនេះ ខ្ញុំក៏បានអធិស្ឋានម្តងហើយម្តងទៀត សូមព្រះអង្គជួយពួកគាត់។ ប៉ុន្មានសប្តាហ៍ក្រោយមក ជំងឺរបស់ពួកគាត់មានភាពធូរស្រាល ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ ព្រះទ្រង់ហាក់ដូចជាកំពុងមានបន្ទូលថា មានពេលខ្លះ ព្រះអង្គប្រើថ្នាំពេទ្យដើម្បីព្យាបាលជំងឺរបស់យើង តែដែលជាឬអត់ ថ្នាំពេទ្យមិនមែនជាអ្នកសម្រេចនោះឡើយ គឺព្រះអង្គទេដែលជាអ្នកសម្រេច។ ដូចនេះ យើងមិនតែងតែអាចទុកចិត្តលើថ្នាំពេទ្យ តែយើងអាចទុកចិត្តព្រះអង្គជានិច្ច។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២០ ស្តេចដាវីឌបានរកឃើញការកម្សាន្តចិត្ត នៅក្នុងភាពដែលអាចទុកចិត្តបានរបស់ព្រះអង្គ។ កាលពួកអ៊ីស្រាអែលមានកងទ័ពដ៏ខ្លាំងពូកែ ពួកគេដឹងថា ចំណុចខ្លាំងបំផុតរបស់ពួកគេ ជាការទុកចិត្តលើព្រះនាមព្រះអង្គ(ខ.៧)។ ពួកគេបានទុកចិត្តលើព្រះនាមព្រះអង្គ គឺទុកចិត្តថា ព្រះអង្គជានរណា មានចារិកលក្ខណៈដែលមិនចេះប្រែប្រួល និងមិនដែលខាននឹងធ្វើតាមព្រះបន្ទូលសន្យា។ ពួកគេបានប្រកាន់ខ្ជាប់តាមសេចក្តីពិតដែលថា ព្រះដែលមានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ នឹងស្តាប់ឮពួកគេអធិស្ឋាន ហើយរំដោះពួកគេ ឲ្យរួចផុតពីខ្មាំងសត្រូវ(ខ.៦)។ ព្រះទ្រង់អាចប្រើធនធានក្នុងលោកិយនេះ ដើម្បីជួយយើង…
Read article