អត្ថប្រយោជន៍នៃការមានចិត្តល្អ

អេភេសូរ ៤:១៥-១៦,២២-៣២

ដែល​រូបកាយ​ទាំងមូល​បាន​ផ្គុំ ….បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់​។ អេភេសូរ ៤:១៦

ពេលណា​យើង​គិត​អំពី​ការ​រកស៊ី តាម​ធម្មតា សេចក្តី​សប្បុរស និង​ការ​មាន​ចិត្ត​ល្អ មិនមែន​ជា​គុណ​ធម៌ ដែល​លេច​ឡើង​ក្នុង​គំនិត​យើង​មុនគេ​នោះ​ឡើយ​។ ប៉ុន្តែ យោង​តាម​លោក​ចេមស៍ រី(James Rhee) ដែល​ជា​សហគ្រិន គាត់​យល់​ឃើញថា យើង​គួរតែ​គិត​អំពី​គុណ​ធម៌​ទាំង​នេះ​មុនគេ​។ តាម​បទ​ពិសោធន៍​របស់​លោក​ចេមស៍ ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​មួយ ដែល​ហៀបនឹង​ក្ស័យ​ធុន ការ​ដាក់​អាទិភាព​មក​លើ “ការ​មាន​ចិត្ត​ល្អ” ដែល​ជា “វប្ប​ធម៌​នៃ​សេចក្តី​សប្បុរស” និង​វិញ្ញាណ​នៃ​ការ​ចែករំលែក បាន​ជួយ​ក្រុម​ហ៊ុន​គាត់​ឲ្យ​រួច​ផុត​ពី​ការ​ក្ស័យ​ធុន និង​បាន​នាំ​ឲ្យ​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​។ ការ​យកគុណ​ធម៌​ទាំង​នេះ​ជា​អាទិភាព បាន​នាំ​មនុស្ស​មាន​ក្តី​សង្ឃឹម និង​មាន​ចិត្ត​ចង់​រួបរួម មាន​គំនិត​ថ្មីៗ និង​ដោះ​ស្រាយ​បញ្ហា​។ លោក​រី​បាន​ពន្យល់​ថា “ការ​មាន​ចិត្ត​ល្អ… គឺជា​ទ្រព្យ​ដ៏​ពិត ដែល​អាច​បង្កើន និង​ពង្រីក​ឲ្យ​កាន់តែ​ធំ​ឡើង”។

ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ យើង​ក៏​ងាយ​នឹង​គិត​អំពី​គុណ​ធម៌​ដទៃ​ទៀត មុន​នឹង​គិត​អំពី​គុណ​ធម៌​ទាំង​នេះ​​។ ប៉ុន្តែ ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន យើង​មិន​ត្រូវ​មើល​រំលង​គុណ​ធម៌​ទាំង​នេះ​ឡើយ​។

ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​អ្នក​ជឿ​ថ្មី គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា គោលបំណង​នៃ​ការ​រស់នៅ​របស់​គ្រីស្ទបរិស័ទ គឺ​ដើម្បី​ផ្លាស់​ប្រែ តាមរយៈ​ព្រះ​វិញ្ញាណ ឲ្យ​ក្លាយ​ជា​អវយវៈ​ដែល​ពេញវ័យ​របស់​រូបកាយ​ព្រះគ្រីស្ទ(អេភេសូរ ៤:១៥)។ ហេតុ​នេះ​ហើយ ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​យើង​អាច​មាន​តម្លៃ​ទៅ​បាន ទាល់តែ​យើង​បាន​ស្អាង​ចិត្ត​អ្នក​ដទៃ ដោយ​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​នោះ(ខ.២៩)។ ការ​ផ្លាស់​ប្រែ​ក្នុង​ព្រះយេស៊ូវ​អាច​កើត​មាន​ តាមរយៈ​ការ​ដាក់​អាទិភាព​ជា​ប្រចាំ​ថ្ងៃ មក​លើ​ការ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅវិញ​ទៅមក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​ឲ្យ​គ្នា(ខ.៣២)។

ពេលណា​ព្រះវិញ្ញាណបរិសុទ្ធ​នាំ​យើង​ទៅ​រក​អ្នកជឿ​ដទៃ​ទៀត យើង​អាច​មាន​ការ​លូត​លាស់ និង​ពេញវ័យ​ខាង​វិញ្ញាណ ពេលណា​យើង​បាន​រៀន​សូត្រ​ពី​គ្នា​ទៅវិញ​ទៅមក​។—Monica La Rose

ហេតុ​អ្វី យើង​ច្រើនតែ​មើល​រំលង​ផល​ប្រយោជន៍ នៃ “ការ​មាន​ចិត្ត​ល្អ”? តើ​អ្នក​អាច​ចម្រើន​ឡើង​យ៉ាង​ដូច​ម្តេច​ខ្លះ ក្នុង​ការ​ដាក់​អាទិភាព​មក​លើ​សេចក្តី​សប្បុរស?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​បង្រៀន​ទូល​បង្គំ​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​អ្វី​ដែល​ពិតជា​សំខាន់ គឺ​សេចក្តី​ស្រឡាញ់​ដែល​បាន​បង្ហាញ​ចេញ​មក​តាមរយៈ​ព្រះរាជបុត្រា​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤២-៤៤ និង ១យ៉ូហាន ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles