ការចុះចូលស្តាប់បង្គាប់ព្រះយេស៊ូវ
យេរេមា ៣៨:១៧-២៣ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា តាមសេចក្តីដែលទូលបង្គំទូលដល់ទ្រង់ចុះ នោះទ្រង់នឹងបានសេចក្តីសុខ ហើយនឹងមានព្រះជន្មនៅ។ យេរេមា ៣៨:២០ កាលពីឆ្នាំ១៩៥១ វេជ្ជបណ្ឌិតរបស់លោក យ៉ូសែប ស្តាលីន(Joseph Stalin) បានដាស់តឿនគាត់ ឲ្យកាត់បន្ថយបន្ទុកការងារ ដើម្បីថែរក្សាសុខភាពឲ្យបានល្អ។ អ្នកដឹកនាំសហភាពសូវៀតរូបនេះ ក៏បានចោទប្រកាន់គ្រូពេទ្យនោះថា ជាគិញសម្ងាត់របស់សត្រូវ ហើយក៏បានឲ្យគេចាប់ខ្លួនគាត់។ អ្នកដឹកនាំផ្តាច់ការនេះបានកៀបសង្កត់មនុស្សជាច្រើន ដោយការកុហករបស់ខ្លួន បានជាមិនអាចទទួលយកការពិត ហើយក៏បានកម្ចាត់មនុស្សដែលនិយាយការពិត អស់ច្រើននាក់ហើយ។ តែទោះជាយ៉ាងណាក៏ដោយ សេចក្តីពិតនៅតែមានជ័យជម្នះមកលើគាត់។ លោកស្តាលីនក៏បានបាត់បង់ជីវិត ក្នុងឆ្នាំ១៩៥៣។ ហោរាយេរេមាក៏ត្រូវគេចាប់ខ្លួន ដោយសារគាត់បានថ្លែងទំនាយជាសេចក្តីពិត ហើយក៏បានជាប់ច្រវាក់(យេរេមា ៣៨:១-៦ ៤០:១)។ កាលនោះ គាត់បានទូលស្តេចសេដេគា ជាស្តេចយូដាថា “សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា តាមសេចក្តីដែលទូលបង្គំទូលដល់ទ្រង់ចុះ នោះទ្រង់នឹងបានសេចក្តីសុខ ហើយនឹងមានព្រះជន្មនៅ”(៣៨:២០)។ ការដែលស្តេចអង្គនេះមិនបានចុះចាញ់កងទ័ពសត្រូវដែលកំពុងឡោមព័ទ្ធទីក្រុងរបស់ទ្រង់ បានបណ្តាលឲ្យទ្រង់ជួបរឿងកាន់តែអាក្រក់។ គឺដូចដែលហោរាយេរេមាបានព្រមានទ្រង់ថា “គេនឹងនាំភរិយា និងព្រះរាជ្យបុត្ររបស់ទ្រង់ទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយអង្គទ្រង់ក៏មិនរួចពីកណ្តាប់ដៃគេដែរ”(ខ.២៣)។ ស្តេចសេដេគាបានបដិសេធន៍មិនព្រមធ្វើតាមសេចក្តីពិតនេះ។ ទីបំផុត ពួកសាសន៍បាប៊ីឡូនក៏បានចាប់ព្រះកាយទ្រង់ សម្លាប់បុត្រារបស់ទ្រង់ទាំងអស់ ហើយក៏បានដុតបំផ្លាញទីក្រុងទ្រង់ចោល(ជំពូក៣៩)។ រឿងនេះបានបង្រៀនយើងថា មនុស្សម្នាក់ៗសុទ្ធតែប្រឈមមុខដាក់ការសម្រេចចិត្ត…
Read article