ពន្លឺរបស់ព្រះអម្ចាស់ ក្នុងជ្រលងងងឹត
ទំនុកដំកើង ២៣ មានពរហើយ សាសន៍ណាដែល…ដើរនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់។ ទំនុកដំកើង ៨៩:១៥ កាលអ្នកស្រីអ៊ីឡេន(Elaine) បានទៅពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយ គាត់ និងស្វាមីរបស់គាត់ គឺលោក ឆាក់(Chuck) ក៏បានដឹងថា មិនយូរទេ គាត់នឹងបានទៅរស់នៅជាមួយព្រះយេស៊ូវហើយ។ អ្នកទាំងពីរបានឲ្យតម្លៃយ៉ាងខ្លាំងមកលើព្រះបន្ទូលសន្យា ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២៣ ដែលព្រះអម្ចាស់បានសន្យាថា នឹងគង់នៅជាមួយពួកគេ ក្នុងការធ្វើដំណើររបស់ពួកគេជាមួយគ្នា ឆ្លងកាត់ជ្រលងដែលជ្រៅបំផុត និងពិបាកបំផុត នៃការរស់នៅជាមួយគ្នាបាន៥៤ឆ្នាំ។ ពួកគេក៏មានសេចក្តីសង្ឃឹម ផ្អែកទៅលើការពិតដែលថា អ្នកស្រីអ៊ីឡេនបានត្រៀមខ្លួនជាស្រេច ដើម្បីទៅរស់នៅជាមួយព្រះយេស៊ូវ ដោយបានទទួលជឿព្រះអង្គ ជាច្រើនទសវត្សរ៍មកហើយ។ ក្នុងពិធីបុណ្យសពរបស់ភរិយាគាត់ លោកឆាក់បានចែកចាយថា គាត់នៅតែបន្តធ្វើដំណើរ “កាត់តាមជ្រលងម្លប់នៃសេចក្តីស្លាប់”(ទំនុកដំកើង ២៣:៤)។ ភរិយាគាត់បានទៅរស់នៅក្នុងនគរស្ថានសួគ៌ហើយ។ តែ “ស្រមោលនៃសេចក្តីស្លាប់” នៅតែជាប់មានក្នុងជីវិតគាត់ និងអ្នកផ្សេងទៀតដែលមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះអ្នកស្រីអ៊ីឡេន។ ខណៈពេលដែលយើងធ្វើដំណើរឆ្លងកាត់ជ្រលងម្លប់នៃសេចក្តីស្លាប់ តើយើងអាចរកឃើញប្រភពនៃពន្លឺនៅកន្លែងណា? សាវ័កយ៉ូហានបានប្រកាសថា “ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្តីងងឹតណា នៅក្នុងទ្រង់សោះ”(១យ៉ូហាន ១:៥)។ ហើយក្នុងបទគម្ពីរ យ៉ូហាន ៨:១២ ព្រះយេស៊ូវបានប្រកាសថា “ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ…
Read article