ព្រះបន្ទូលសន្យាដែលកម្សាន្តចិត្តបំផុត
យ៉ូស្វេ ១:១-៩ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។ យ៉ូស្វេ ១:៩ កាលប៉ុន្មានឆ្នាំមុន ក្រុមគ្រួសារខ្ញុំបានទៅលេងតំបន់ចតុកោណ ដែលនៅសហរដ្ឋអាមេរិកមានតែកន្លែងនេះប៉ុណ្ណោះ ដែលមានរដ្ឋ៤ប្រសព្វគ្នា ក្នុងទីតាំងតែមួយ។ ពេលនោះ ស្វាមីខ្ញុំក៏បានទៅឈរនៅជ្រុងដែលគេដាក់ផ្លាកទឹកដីរដ្ឋអារីហ្សូណា កូនប្រុសច្បងរបស់ខ្ញុំ ក៏បានលោតចូលទៅក្នុងទឹកដីរដ្ឋយូតាហ។ ចំណែកកូនពៅរបស់ខ្ញុំក៏បានកាន់ដៃខ្ញុំខណៈពេលដែលយើងបោះជំហានចូលរដ្ឋខូឡូរ៉ាដូ។ ពេលដែលខ្ញុំស្ទុះរត់ចូលទៅក្នុងទឹកដីរដ្ឋញ៉ូមិចស៊ីកូ កូនពៅរបស់ខ្ញុំក៏បានលាន់មាត់ថា “ម៉ាក់ កូនមិននឹកស្មានសោះថា ម៉ាក់ទុកកូនចោលនៅក្នុងរដ្ឋខូឡូរ៉ាដូ!” ពេលនោះ យើងឈរជាមួយគ្នា នៅក្នុងរដ្ឋផ្សេងគ្នា ហើយសំណើចរបស់យើងបានលាន់ឮក្នុងរដ្ឋទាំង៤ក្នុងពេលតែមួយ។ សព្វថ្ងៃ កូនៗរបស់ខ្ញុំពេញវ័យ ហើយបានចេញទៅរស់នៅខាងក្រៅ។ ខ្ញុំមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះបន្ទូលដែលបានសន្យាថា ព្រះអង្គនឹងយាងទៅជាមួយរាស្រ្តព្រះអង្គ គ្រប់ទីកន្លែងដែលពួកគេទៅដល់។ បន្ទាប់ពីលោកម៉ូសេលាចាកលោក ព្រះទ្រង់ក៏បានត្រាស់ហៅលោកយ៉ូស្វេ ឲ្យដឹកនាំរាស្រ្តព្រះអង្គ ហើយបានធានាដល់គាត់ថា ព្រះអង្គនឹងមានព្រះវត្តមាននៅជាមួយគាត់ជានិច្ច(យ៉ូស្វេ ១:១-៤)។ ព្រះអង្គមានបន្ទូលថា “អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ”(ខ.៥)។ ព្រះអង្គជ្រាបថា លោកយ៉ូស្វេនឹងមានការសង្ស័យ និងការភ័យខ្លាច ក្នុងនាមគាត់ជាអ្នកដឹកនាំថ្មី របស់រាស្រ្តព្រះអង្គ បានជាព្រះអង្គសង់គ្រឹះនៃសេចក្តីសង្ឃឹមសម្រាប់គាត់ ផ្អែកទៅលើព្រះបន្ទូលដែលបានធានាថា “តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ…
Read article