December 13, 2023

You are here:
ការ​ជម្នះ​ទុក្ខ​លំបាក

លោកុប្បត្ដិ ៥០:១៥-២១ អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន​។ លោកុប្បត្ដិ ៥០:២០ អ្នក​ស្រី​អ៊ែន(Anne) បាន​ចម្រើន​វ័យ​ធំឡើង នៅ​ក្នុង​ភាព​ក្រីក្រ និង​ការ​ឈឺ​ជាប់​។ បង​ប្អូន​បង្កើត​របស់​គាត់​ពីរ​នាក់​បាន​ស្លាប់ មុន​ពេល​ពួកគេ​មាន​អាយុ១ឆ្នាំ​។ ពេល​គាត់​មាន​អាយុ៥ឆ្នាំ ជំងឺ​ភ្នែក​បាន​ធ្វើ​ឲ្យ​ភ្នែក​គាត់​ខ្វាក់​ស្ទើរ​ទាំងស្រុង បានជា​គាត់​មិន​អាច​រៀន​អាន ឬ​សរសេរ​កើត​។ ពេល​គាត់​មាន​អាយុ៨ឆ្នាំ ម្តាយ​របស់​គាត់​ក៏បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​របេង​។ មិន​យូរ​ប៉ុន្មាន ឪពុក​របស់​គាត់​ដែល​ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា​មក​លើ​គ្រួសារ ក៏​បាន​បោះបង់ចោល​កូនទំាង៣នាក់ ដែល​កំពុង​រស់នៅ​យ៉ាង​ត្រដាបត្រដួស​។ សាច់​ញាតិ​របស់​គាត់​ក៏​បាន​យក​កូន​ពៅ​ទៅ​នៅ​ជាមួយ តែ​អ្នក​ស្រី​អ៊ែន និង​ប្អូន​ប្រុស​គាត់​ឈ្មោះ ជីមមី(Jimmie) បាន​ទៅ​រស់នៅ​ក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​ដែល​មាន​មនុស្ស​រស់នៅ​ប្រជ្រៀត​គ្នា ក្នុង​តំបន់​ធូកបឺរី អាមហោស​។ ពីរ​បី​ខែ​ក្រោយមក ជីមមី​ក៏​បាន​ស្លាប់​ចោល​គាត់​ទៀត​។ ពេល​គាត់​មាន​អាយុ១៤ឆ្នាំ កាលៈទេសៈ​របស់​គាត់​ក៏បាន​ប្រែ​ជា​មាន​ភាព​ភ្លឺ​ស្វាង​ឡើង​។ គេ​បាន​បញ្ជូន​គាត់​ឲ្យ​ទៅរៀន​នៅ​សាលា​សម្រាប់​ជន​ពិការ​ភ្នែក ដែល​នៅ​ទីនោះ គាត់​ក៏បាន​ទទួល​ការវះកាត់​ភ្នែក ដើម្បី​ឲ្យ​អាច​មើល​ច្បាស់​ជាង​មុន ហើយក៏​បាន​រៀន​អាន និង​សរសេរ​។ គាត់​មាន​ការ​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន​នៅ​ទីនោះ តែ​ទោះជា​យ៉ាងណា​ក៏ដោយ គាត់​រៀន​ពូកែ ហើយក៏​បាន​បញ្ចប់​ការ​សិក្សា ដោយ​ពិន្ទុ​ខ្ពស់​បំផុត​។ ក្រោយមក អ្នក​ស្រី​អ៊ែន ស៊ូលីវ៉ន(Anne Sullivan) ក៏បាន​ក្លាយ​ជា​គ្រូ​បង្រៀន និង​គូកន​របស់​កញ្ញា​ហេឡិន ឃែរល័រ(Helen Keller)។ ដោយសារ​ការ​ប្រឹង​ប្រែង ការ​អត់​ធ្មត់…

Read article