ការមុជឲ្យជ្រៅ ឲ្យវិញ្ញាណស្កប់ស្កល់
ទំនុកដំកើង ១៣១ ទូលបង្គំបានរំងាប់ ហើយព្រលូងព្រលឹងទូលបង្គំជាស្រេច … ព្រលឹងនៅក្នុងខ្លួនទូលបង្គំ ប្រៀបដូចជាកូនដែលលែងដោះហើយ។ ទំនុកដំកើង ១៣១:២ មានពេលមួយ ខ្ញុំបានដាក់ទូរស័ព្ទចុះ ដោយចិត្តហត់នឿយ ចំពោះរូបភាព គំនិត និងការជូនដំណឹង ដែលបានលោតឡើងនៅលើអេក្រង់ទូរស័ព្ទឥតឈប់ឈរ។ បន្ទាប់មក ខ្ញុំក៏បានលើកវាឡើង ហើយបើកវាមើលទៀត។ តើមកពីហេតុអ្វី? ក្នុងសៀវភៅដែលលោកនីកូឡាស ខារ(Nicholas Carr) បាននិពន្ធមានចំណងជើងថា ភាពរាក់កំផែល គាត់បានពិពណ៌នា អំពីរបៀបដែលប្រព័ន្ធអ៊ីនធឺណិត បានជះឥទ្ធិពលមកលើការចំណាយពេលស្ងាត់ស្ងៀមរបស់យើង។ គាត់បានសរសេរថា “ប្រព័ន្ធអ៊ីនធឺណិតហាក់ដូចជាកំពុងតែកាត់បន្ថយសមត្ថភាពរបស់ខ្ញុំ នៅក្នុងការផ្តោតអារម្មណ៍ និងការជញ្ជឹងគិត។ ទោះខ្ញុំកំពុងចំណាយពេលអនឡាញ ឬអត់ សព្វថ្ងៃនេះ គំនិតខ្ញុំរំពឹងចង់បានព័ត៌មាន តាមរបៀបដែលប្រព័ន្ធអ៊ីនធឺណិតបានចែកផ្សាយមកខ្ញុំ គឺប្រៀបដូចជាទឹកធ្លាក់ ដែលហូរនាំភាគតូចល្អិតយ៉ាងឆាប់រហ័ស។ កាលពីមុន ខ្ញុំប្រៀបដូចជាអ្នកមុជចូលជ្រៅក្នុងសមុទ្រនៃពាក្យពេចន៍ដែលគេសរសេរ។ តែឥឡូវ ខ្ញុំប្រៀបដូចជាអ្នកជិះម៉ូតូទឹកនៅលើផ្ទៃទឹកសមុទ្រនោះ ដោយល្បឿនដ៏លឿន”។ ការរស់នៅ ដោយចិត្តដែលមិនបានគិតស៊ីជម្រៅ ដូចម៉ូតូទឹកបើកនៅលើផ្ទៃទឹកក្នុងល្បឿនលឿន មិនសូវមានប្រយោជន៍សម្រាប់យើងទេ។ ប៉ុន្តែ តើយើងអាចចាប់ផ្តើមបន្ថយល្បឿនដូចម្តេចខ្លះ ហើយមុជចូលទៅក្នុងទឹកខាងវិញ្ញាណឲ្យបានជ្រៅ ដោយរបៀបណា? ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៣១ ស្តេចដាវីឌបានសរសេរថា…
Read article