ស្មើ​ភាព​គ្នា នៅ​ចំពោះ​ព្រះ

រ៉ូម ៣:២១-២៦

ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា គឺ​ព្រះយេហូវ៉ា​ដែល​ទ្រង់​បង្កើត​គេ​គ្រប់​គ្នា​។ សុភាសិត ២២:២

កាល​ខ្ញុំ និង​ភរិយា​ខ្ញុំ​ធ្វើ​ដំណើរ​កម្សាន្ត​វិស្សម​កាល យើង​ចូល​ចិត្ត​ជិះ​កង់ នៅពេល​ព្រឹក​ព្រលឹម​។ មាន​ផ្លូវ​មួយ​កាត់​តាម​តំបន់​ដែល​មាន​ផ្ទះ​តម្លៃ​រាប់​លាន​ដុល្លា​។ យើង​បាន​ឃើញ​មនុស្ស​មាន​សកម្ម​ភាព​ផ្សេងៗ​គ្នា​។ ខ្លះ​បណ្តើរ​សត្វ​ឆ្កែ ខ្លះ​ជិះ​កង់ ហើយ​មាន​កម្មករ​កំពុង​សាង​សង់ផ្ទះ​ថ្មីៗ ឬ​កំពុង​ថែ​សួន​ជាដើម​។ មនុស្ស​មាន​ថានៈ​ខុស​គ្នា កំពុង​រស់នៅ​ចម្រុះ​គ្នា ក្នុង​តំបន់​តែមួយ ហើយ​ខ្ញុំ​ក៏បាន​នឹក​ចាំ​អំពី​ការ​ពិត​ដ៏​មាន​តម្លៃ​ដែល​ថា យើង​មាន​ចំណុច​ដែល​ដូច​គ្នា ទោះ​យើង​មាន​ឬ​ក្រ មាន​ប្រាក់​ចំណូល​ខុស​គ្នា​យ៉ាងណា ហើយ​មាន​គេ​ស្គាល់ ឬ​មិន​ស្គាល់​ក្តី​។ មនុស្ស​ទាំង​អស់​នៅ​លើ​ផ្លូវ នៅពេល​ព្រឹក​នោះ សុទ្ធតែ​មាន​ចំណុច​ដូច​គ្នា ​ត្រង់​ចំណុច​ដែល​ថា ពួក​គេ​សុទ្ធតែ​ជា​ស្នា​ព្រះ​ហស្ត​ដែល​ព្រះអង្គ​បាន​បង្កើត(សុភាសិត ២២:២)។ ទោះ​យើង​មាន​ចំណុច​ខុស​គ្នា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់(លោកុប្បតិ្ត ១:២៧)។

ជាង​នេះ​ទៅទៀត ភាព​ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ ក៏​មានន័យថា ទោះ​យើង​មាន​ស្ថានភាព​សេដ្ឋកិច្ច ថានៈ​ក្នុង​សង្គម ឬ​ជាតិ​សាសន៍​ខុស​គ្នា​យ៉ាងណា​ក៏ដោយ ក៏​យើង​រាល់​គ្នា​សុទ្ធតែ​មាន​បាប​ពី​កំណើត គឺ​ដូច​មាន​សេចក្តី​ចែងថា “គ្រប់​គ្នា​បាន​ធ្វើបាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ”(រ៉ូម ៣:២៣)។ យើង​រាល់​គ្នា​សុទ្ធតែ​មិន​ស្តាប់​បង្គាប់​ព្រះ និង​មាន​ទោស​ស្មើ​គ្នា នៅ​ចំពោះ​ព្រះអង្គ ហើយ​យើង​ត្រូវ​ការ​ព្រះយេស៊ូវ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​បាប និង​កែ​ប្រែ​ជីវិត​យើង។

ជា​ញឹក​ញាប់ យើង​បាន​បែង​ចែក​មនុស្ស​ជា​ក្រុម​ផ្សេង​គ្នា ដោយសារ​ហេតុផល​ផ្សេងៗ​។ តែ​តាម​ពិត យើង​សុទ្ធតែ​ជា​ផ្នែក​មួយ​នៃ​មនុស្ស​ជាតិ​។ ហើយ​ទោះ​យើង​ទាំង​អស់​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា ដោយ​យើង​សុទ្ធតែ​ជា​មនុស្ស​មាន​បាប ដែល​ត្រូវ​ការ​ព្រះ​អង្គ​សង្គ្រោះ យើង​សុទ្ធតែ​អាច​ទទួលយក​ការ​រាប់​ជា​សុចរិត ដោយ​ឥត​គិត​ថ្លៃ(សុ​ចរិត​នៅ​ចំពោះ​ព្រះ) ដោយសារ​ព្រះគុណ​ព្រះអង្គ(ខ.២៤)។—Dave Branon

តើ​ហេតុ​អ្វី​ការ​ទទួល​ស្គាល់​ថា យើង​មាន​ភាព​ស្មើ​គ្នា នៅ​ចំពោះ​ព្រះ បាន​ជួយ​ឲ្យ​យើង​កាន់តែ​ងាយ​ស្រួល​ស្រឡាញ់​អ្នក​ដទៃ?
តើ​ព្រះយេស៊ូវ​បាន​បំពេញ​តម្រូវការ​ជ្រាល​ជ្រៅ​បំផុត​របស់​អ្នក ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ចាត់​ព្រះយេស៊ូវ ឲ្យ​មាន​ព្រះ​ជន្ម​រស់​ដ៏​ឥត​ខ្ចោះ និង​ស្ម័គ្រ​ព្រះទ័យ​លះបង់​ព្រះ​ជន្ម ធ្វើ​ជា​ដង្វាយ​លោះ​បាប​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :  អេម៉ុស ១-៣ និង វិវរណៈ ៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles