December 19, 2023

You are here:
មេរៀន​ទទួល​បាន​ពី​ស្នាម​របួស

លោកុប្បតិ្ត ៣២:២២-៣២ កាល​គាត់​ឆ្លង​ត្រង់​ព្នីអែល​រួច​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង គាត់​ក៏​ដើរ​ខ្ញើចៗ​។ លោកុប្បត្ដិ ៣២:៣១ អ្នក​ស្រី​ហ្វេយ(Faye) បាន​ពិនិត្យ​មើល​ស្នាម​សម្លាក នៅ​លើ​ពោះ​របស់​គាត់​។ គាត់​បាន​ស៊ូ​ទ្រាំ​នឹង​ការ​វះ​កាត់​មួយ​លើក​ទៀត ដើម្បី​យក​ដុំ​សាច់​មហារីក​ចេញពី​ក្រពះ​គាត់​។ លើក​នេះ ក្រុម​វេជ្ជ​បណ្ឌិត​បាន​កាត់​ដុំ​​សាច់​នោះ​ចេញពី​ក្រពះ​របស់​គាត់ ហើយ​បាន​បន្សល់​ទុក​នូវ​​ស្នាម​សម្លាក ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រឹង​ប្រែង​របស់​ពួកគេ​។ គាត់​ក៏បាន​ប្រាប់​ស្វាមី​គាត់​ថា ស្នាម​សម្លាក​នោះ​ជា​តំណាង​ឲ្យ​ការ​ឈឺ​ចាប់​ដោយសារ​ជំងឺ​មហារីក ឬ​ជា​តំណាង​ឲ្យ​ការ​ចាប់​ផ្តើម​នៃ​ការ​ជា​សះ​ស្បើយ​។ តែ​គាត់​បាន​សម្រេច​ចិត្ត​ចាត់​ទុក​ស្នាម​សម្លាក​នោះ ជា​និមិត្តរូប​នៃ​ការ​ជា​សះ​ស្បើយ​។ លោក​យ៉ាកុប​ក៏​ធ្លាប់​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត​ស្រដៀង​នេះ​ផង​ដែរ បន្ទាប់ពី​គាត់​បាន​បោក​ចំបាប់​ជាមួយ​ព្រះអម្ចាស់ ពេញ​មួយ​យប់​។ ដោយសារ​លោក​យ៉ាកុប​មិន​ព្រម​បោះបង់​ការ​ប្រកួត ព្រះអង្គ​ក៏បាន​ពាល់​ត្រង់​សន្លាក់​ត្រគាក​គាត់ ធ្វើ​ឲ្យ​ត្រគាក​គាត់​ថ្លស់ បានជា​គាត់​ដើរ​ខ្ញើចៗ​។ ប៉ុន្មាន​ខែ​ក្រោយមក ពេល​ដែល​លោក​យ៉ាកុប​ស្ទាប​ត្រគាក​របស់​គាត់ ដែល​បាន​ថ្លស់​នោះ តើ​គាត់​បាន​រៀន​សូត្រ​អ្វី​ខ្លះ ពី​ហេតុការណ៍​នោះ? តើ​ចិត្ត​របស់​គាត់​មាន​ពេញ​ដោយ​ការ​ស្តាយ​ក្រោយ ដោយសារ​គាត់​បាន​រស់នៅ​ដោយ​ការ​បោក​បញ្ឆោត​អ្នក​ដទៃ ដែល​នាំ​ឲ្យ​គាត់​ឈាន​ទៅ​ដល់​ការ​បោក​ចំបាប់​នោះ? ព្រះអម្ចាស់​បាន​ប្រើ​ទុក្ខ​លំបាក​ឲ្យ​គាត់​ភ្លឺ​ភ្នែក មើល​ឃើញ​សេចក្តី​ពិត ដោយ​ព្រះអង្គ​បាន​បដិសេធន៍​មិន​ព្រម​ប្រទាន​ពរ​គាត់ ទាល់តែ​គាត់​បាន​ដឹង​ច្បាស់​ថា ខ្លួនឯង​ជា​នរណា​។ គាត់​មាន​ឈ្មោះ​យ៉ាកុប ដែល​មាន​ន័យថា “អ្នក​តោង​កែង​ជើង” (មើល លោកុប្បត្ដិ ២៥:២៦)។ គាត់​បាន​បោក​បញ្ឆោត​លោក​អេសាវ​ជា​បង​ប្រុស​គាត់ និង​លោក​ឡាបាន់ ជា​ឪពុក​ក្មេក​គាត់ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ព្រះ​ទ្រង់​ក៏បាន​ប្រទាន​ឈ្មោះ​ថ្មី​ដល់​លោក​យ៉ាកុប​ថា “អ៊ីស្រាអែល” ព្រោះ​គាត់​បាន​តយុទ្ធ​នឹង​ព្រះ និង​មនុស្ស…

Read article