December 24, 2023

You are here:
ផ្កាយ​នៅ​ថ្ងៃ​ណូអែល

ម៉ាថាយ ២:១-៥,៧-១២ គេ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្រៃ ដោយ​ឃើញ​ផ្កាយ​នោះ​។ ម៉ាថាយ ២:១០ កាលពី​ក្មេង​ឪពុក​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ អំពី​របៀប​រកមើល​ផ្កាយ​ប៉ូល​ខាង​ជើង​។ គាត់​ប្រាប់​ខ្ញុំ​ថា បើ​ខ្ញុំ​វង្វេង​ផ្លូវ ខ្ញុំ​អាច​រកមើល​ផ្កាយ​នោះ​នៅ​លើ​មេឃ ដើម្បី​រក​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​។ ឪពុក​ខ្ញុំ​បាន​ធ្វើ​ការ​ក្នុង​ជួរ​កងទ័ព ក្នុង​អំឡុង​សម័យ​សង្គ្រាម ហើយ​មាន​ពេល ដែល​ជីវិត​គាត់​ត្រូវ​ពឹង​ផ្អែក​ទៅលើ​សមត្ថភាព នៅ​ក្នុង​ការ​មើល​ផ្កាយ​នៅ​លើមេឃ​។ ដូច​នេះ គាត់​ចង់​ឲ្យ​ខ្ញុំ​ស្គាល់​ឈ្មោះ និង​ទីតាំង​របស់​ផ្កាយ​សំខាន់ៗ​មួយ​ចំនួន ឲ្យ​បាន​ច្បាស់ តែ​ដែល​សំខាន់​បំផុត​នោះ ខ្ញុំ​ត្រូវ​ចេះ​ស្វែងរក​ផ្កាយ​ប៉ូល​ខាង​ជើង​។ ការ​ស្គាល់​ទីតាំង​របស់​ផ្កាយ គឺ​មានន័យថា ខ្ញុំ​អាច​រក​ឃើញ​ទិស​ដែល​ខ្ញុំ​ត្រូវ​ទៅ ទោះ​ខ្ញុំ​កំពុង​ស្ថិត​នៅ​កន្លែងណា ហើយ​អាច​រក​ឃើញ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទៅ​។ ព្រះ​គម្ពីរប៊ីប​បាន​ចែង​អំពី​ផ្កាយ​មួយ​ទៀត ដែល​មាន​សារៈសំខាន់​ដ៏​ពិសេស​។ ហោ​រទាំង​បី​មក​ពី​ទិស​ខាង​កើត គឺជា​អ្នក​ប្រាជ្ញ​មកពី​តំបន់ ដែល​សព្វថ្ងៃ​ជា​ប្រទេស​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​។ ពួកគេ​បាន​ស្វែង​រក​ទី​សំគាល់​មួយ​នៅ​លើមេឃ ដែល​នាំ​ពួក​គេ​ទៅ​រក​កន្លែង​ប្រសូត​របស់​ព្រះយេស៊ូវ ដែល​នឹង​ធ្វើ​ជា​មហាក្សត្រ សម្រាប់​រាស្រ្ត​របស់​ព្រះអម្ចាស់​។ ពួក​គេ​បាន​មក​ដល់​ទីក្រុង​យេរូសាឡិម ហើយ​សួរ​គេ​ថា “តើ​ព្រះអង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯណា? ពីព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើតមក ហើយ​យើង​មក​ថ្វាយបង្គំ​ទ្រង់”(ម៉ាថាយ ២:១-២)។ ពួក​អ្នក​តារា​សាស្ត្រ​មិន​ដឹង​ថា ផ្កាយ​នៃ​ភូមិ​បេថ្លេហិម​បាន​លេច​ឡើង​នៅ​សម័យ​នោះ ដោយ​របៀបណា​ទេ តែ​ព្រះ​គម្ពីរ​បាន​បើក​សម្ដែង​ថា ព្រះ​បាន​បង្កើត​វា​មក ដើម្បី​នាំ​ផ្លូវ​មនុស្ស​ក្នុង​លោកិយ ទៅ​រក​ព្រះយេស៊ូវ ជា…

Read article