ការប្រកបគ្នា ដែលមិនអាចខ្វះបាន
១ថែស្សាឡូនិច ៥:១១-១៥ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។ ១ថែស្សាឡូនិច ៥:១១ ខ្ញុំមិនដឹងច្បាស់ថា នរណាជាអ្នកទទួលខុសត្រូវក្នុងការបិទភ្លើង និងបិទទ្វារ ហើយចាក់សោព្រះវិហារ បន្ទាប់ពីកម្មវិធីថ្វាយបង្គំនៅពេលព្រឹកថ្ងៃអាទិត្យបានបញ្ចប់។ ប៉ុន្តែ ខ្ញុំគ្រាន់តែដឹងថា គាត់នឹងមានការយឺតយ៉ាវ នៅក្នុងការទៅញាំអាហារពេលល្ងាចថ្ងៃអាទិត្យ។ មូលហេតុគឺដោយសារមនុស្សជាច្រើន ចូលចិត្តជួបជុំគ្នា បន្ទាប់ពីកម្មវិធីថ្វាយបង្គំបានបញ្ចប់ ហើយក៏បានជជែកគ្នា អំពីការសម្រេចចិត្តសំខាន់ៗក្នុងជីវិត បញ្ហានៅក្នុងចិត្ត និងការលំបាកដទៃទៀត ។ល។ ខ្ញុំមានអំណរណាស់ ពេលដែលបានឃើញ មនុស្សជាច្រើននៅតែចូលចិត្តចំណាយពេលប្រកបគ្នា បន្ទាប់ពីកម្មវិធីថ្វាយបង្គំព្រះបានបញ្ចប់ ២០នាទីហើយ។ ការប្រកបគ្នា គឺជាធាតុផ្សំដ៏សំខាន់នៃការរស់នៅ តាមគំរូព្រះគ្រីស្ទ។ បើគ្មានការប្រាស្រ័យទាក់ទងគ្នា ដោយការចំណាយពេលជាមួយបងប្អូនរួមជំនឿទេ យើងនឹងខកខានមិនបានទទួលអត្ថប្រយោជន៍ជាច្រើន ពីការរស់នៅជាអ្នកជឿព្រះ។ ហេតុនេះហើយ សាវ័កប៉ុលបានបង្រៀនយើងឲ្យ “កំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក”(១ថែស្សាឡូនិច ៥:១១)។ កណ្ឌគម្ពីរហេព្រើរ ក៏បានប្រាប់យើង មិនឲ្យព្រងើយកន្តើយចំពោះការជួបជុំគ្នានោះឡើយ ព្រោះយើងចាំបាច់ត្រូវ “លើកទឹកចិត្តគ្នាទៅវិញទៅមក”(១០:២៥)។ ហើយពេលណាយើងប្រកបគ្នា យើង “យើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អ”(ខ.២៤)។ ក្នុងនាមយើងជាមនុស្សដែលបានប្ដេជ្ញាចិត្តរស់នៅថ្វាយព្រះយេស៊ូវ យើងចាំបាច់ត្រូវរៀបចំខ្លួនឲ្យមានភាពស្មោះត្រង់…
Read article