ជញ្ជាំងបានផ្តួលរំលំ ការរួបរួមកើតមាន
អេភេសូរ ២:១១-២២ ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ។ អេភេសូរ ២:១៤ ចាប់តាំងពីឆ្នាំ១៩៦១ ក្រុមគ្រួសារ និងមិត្តភក្តិជាច្រើនបានបែកខ្ញែកគ្នា ដោយសារជញ្ជាំងទីក្រុងប៊ែរឡាំង នៅប្រទេសអាឡឺម៉ង់។ រដ្ឋាភិបាលប្រទេសអាឡឺម៉ង់ខាងកើតបានសាងសង់ជញ្ជាំងនោះ នៅឆ្នាំនោះ ដើម្បីរារាំងពលរដ្ឋរបស់ខ្លួន មិនឲ្យរត់គេចទៅប្រទេសអាឡឺម៉ង់ខាងកើត។ តាមពិត ចាប់តាំងពីឆ្នាំ១៩៤៩ ដល់ថ្ងៃដែលគេចាប់ផ្តើមសាងសង់ជញ្ជាំងនោះ គេបានប៉ាន់ប្រមាណថា មនុស្សជាង២លានកន្លះ បានសម្រុកឆ្លងដែនពីប្រទេសអាឡឺម៉ង់ខាងកើត ចូលអាឡឺម៉ង់ខាងលិច។ លោកប្រធានាធិបតីអាមេរិក រ៉ូណល រីហ្គិន(Ronald Reagan) ធ្លាប់បានឈរនៅពីមុខជញ្ជាំងនោះ នៅឆ្នាំ១៩៨៧ ហើយបានមានប្រសាសន៍ថា “ចូរយើងផ្តួលរំលំជញ្ជាំងនេះ”។ ពាក្យសម្ដីដ៏ល្បីល្បាញនេះបានឆ្លុះបញ្ចាំងអំពីបំណងរបស់ប្រជាជនអាឡឺម៉ង់ ដែលចង់ឲ្យមានការផ្លាស់ប្តូរ ហើយក៏បាននាំឲ្យមានការផ្តួលរំលំជញ្ជាំងនេះ នៅឆ្នាំ១៩៨៩ ដែលបានឈានទៅរកការបង្រួបបង្រួមដ៏រីករាយ សម្រាប់ប្រទេសអាឡឺម៉ង់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីការបង្រៀនរបស់សាវ័កប៉ុល អំពីការដែលព្រះយេស៊ូវបានផ្តួលរំលំ “ជញ្ជាំងដែលខាន់កណ្តាល” ជាតិសាសន៍ (អេភេសូរ ២:១៤)។ ជញ្ជាំងនោះបានកើតមានរវាងជនជាតិយូដា(ជារាស្រ្តជ្រើសតាំងរបស់ព្រះ) និងសាសន៍ដទៃ។ ហើយស្តេចហេរ៉ូឌក៏បានឲ្យគេសង់ជញ្ជាំង ក្នុងបរិវេណព្រះវិហារទីក្រុងយេរូសាឡិម ដើម្បីកុំឲ្យសាសន៍ដទៃចូលទីធ្លាខាងក្នុងនៃព្រះវិហារ តែពួកគេអាចមើលឃើញទីធ្លាខាងក្នុង។ តែព្រះយេស៊ូវបានប្រទាន “សន្តិភាព” និងការបង្រួបបង្រួមរវាងជនជាតិយូដា និងសាសន៍ដទៃ និងបានផ្សះផ្សាឲ្យមនុស្សទាំងអស់ឲ្យជានឹងព្រះ។ ព្រះអង្គបានផ្តួលរំលំជញ្ជាំងដែលខាន់កណ្តាល…
Read article