ពន្លឺនៃសេចក្តីសង្ឃឹម
ទំនុកដំកើង ៤២ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្តីជំនួយ ហើយជាព្រះនៃអញ។ ទំនុកដំកើង ៤២:១១ ម្តាយរបស់ខ្ញុំមានឈើឆ្កាងពណ៌ក្រហមតូចមួយ ដែលបញ្ចេញពន្លឺផ្លេកៗ សម្រាប់ដាក់តាំងលម្អ។ ខ្ញុំគួរតែចងព្យួរឈើឆ្កាងនោះ នៅលើជញ្ជាំង នៅក្បែរគ្រែគេងរបស់គាត់ នៅក្នុងបន្ទប់ ក្នុងមជ្ឈមណ្ឌលសម្រាកព្យាបាលជំងឺមហារីក។ ហើយខ្ញុំក៏គួរតែបានត្រៀមខ្លួន សម្រាប់ការទៅសួរសុខទុក្ខគាត់ នៅចន្លោះពេលដែលគាត់ទៅទទួលការព្យាបាល តាមពេលកំណត់។ អ្វីដែលខ្ញុំចង់បានជាងគេ សម្រាប់ថ្ងៃណូអែល គឺការចំណាយពេល ជាមួយម្តាយខ្ញុំ ឲ្យបានមួយថ្ងៃទៀត។ តែផ្ទុយទៅវិញ ខ្ញុំត្រូវនៅផ្ទះ ហើយយកឈើឆ្កាងនោះ ទៅចងព្យួរលម្អនៅលើដើមណូអែលវិញ។ ខណៈពេលដែលកូនប្រុសខ្ញុំដោតឌុយភ្លើង ខ្ញុំក៏បាននិយាយខ្សឹបៗថា “ទូលបង្គំសូមអរព្រះគុណព្រះអង្គ”។ កូនប្រុសខ្ញុំមិនដឹងទេថា ខ្ញុំកំពុងអរព្រះគុណព្រះអង្គ ដែលបានប្រើពន្លឺភ្លើងភ្លឹបភ្លែតៗ ដើម្បីនាំខ្ញុំមើលទៅព្រះយេស៊ូវ ដែលជាពន្លឺនៃក្តីសង្ឃឹមដ៏ស្ថិតស្ថេរ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៤២ បានបង្ហាញអារម្មណ៍ពិតរបស់គាត់ ដល់ព្រះអម្ចាស់(ខ.១-៤)។ គាត់បានទទួលស្គាល់ថា វិញ្ញាណគាត់កំពុងតែមានទុក្ខព្រួយ និងរសាប់រសល់ ហើយក៏បានលើកទឹកចិត្តយើងថា “ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដោយព្រោះព្រះភក្ត្រទ្រង់ដែលតែងតែជួយ”(ខ.៥)។ ទោះគាត់មានទុក្ខព្រួយ និងជួបការលំបាកម្តងហើយម្តងទៀត យ៉ាងណាក៏ដោយ ក៏ពន្លឺនៃសេចក្តីសង្ឃឹមរបស់គាត់ នៅតែចែងចាំង ដោយសារគាត់បាននឹកចាំអំពីសេចក្តីស្មោះត្រង់របស់ព្រះអម្ចាស់កាលពីមុន(ខ.៦-១០)។…
Read article