ប្រាជ្ញាមកពីព្រះ ជួយសង្រ្គោះជីវិត
សុភាសិត ១១:២៤-៣១ ផលរបស់មនុស្សសុចរិត នោះជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស។សុភាសិត ១១:៣០ អ្នករត់សំបុត្រម្នាក់មានការព្រួយបារម្ភ បន្ទាប់ពីបានឃើញសំបុត្ររបស់អតិថិជនរបស់គាត់ម្នាក់បានគលើគ្នា ក្នុងប្រអប់សំបុត្រ។ អ្នករត់សំបុត្ររូបនោះបានដឹងថា មានដូនចាស់ម្នាក់រស់នៅម្នាក់ឯង ហើយតាមធម្មតាដូនចាស់ទៅបើកយកសំបុត្រពីប្រអប់សំបុត្រជារៀងរាល់ថ្ងៃ មិនដែលខាន។ អ្នករត់សំបុត្រក៏បានធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ដោយទៅប្រាប់អ្នកជិតខាងរបស់ដូនចាស់ អំពីការព្រួយបារម្ភរបស់គាត់។ អ្នកជិតខាងនោះក៏បានទៅប្រាប់អ្នកជិតខាងម្នាក់ទៀត ដែលមានកូនសោសម្រាប់បើកចូលផ្ទះដូនចាស់។ ពួកគេក៏បានចូលទៅក្នុងផ្ទះដូចចាស់ទាំងអស់គ្នា ហើយក៏បានឃើញដូចចាស់ដេកដួលនៅលើកម្រាលឥដ្ឋ។ ដូនចាស់បានដួល៤ថ្ងៃហើយ ហើយមិនអាចងើបរួច ឬស្រែកហៅឲ្យគេជួយគាត់បាន។ ភាពឆ្លាតវ័យ ការព្រួយបារម្ភ និងការសម្រេចចិត្តរបស់អ្នករត់សំបុត្រទំនងជាបានសង្គ្រោះជីវិតគាត់នៅថ្ងៃនោះ។ កណ្ឌគម្ពីរសុភាសិត បានចែងថា “អ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស”(១១:៣០)។ ប្រាជ្ញាដែលកើតចេញពីការធ្វើអ្វីដែលត្រឹមត្រូវ និងរស់នៅតាមប្រាជ្ញារបស់ព្រះ អាចធ្វើជាព្រះពរ មិនគ្រាន់តែសម្រាប់ខ្លួនយើង តែក៏សម្រាប់អ្នកដែលយើងជួបផងដែរ។ ផលផ្លែនៃការរស់នៅ ដែលថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ និងការដើរតាមផ្លូវព្រះអង្គ អាចបណ្តាលចិត្តអ្នកដទៃ ឲ្យទទួលយកជីវិតថ្មីក្នុងព្រះអង្គផងដែរ។ ហើយផលផ្លែរបស់យើង ក៏ជំរុញយើងឲ្យយកចិត្តទុកដាក់ ចំពោះអ្នកដទៃ ហើយជួយទំនុកបម្រុងពួកគេ។ គឺដូចដែលបទគម្ពីរសុភាសិតបានបង្រៀន យើងអាចរកឃើញប្រាជ្ញា នៅក្នុងការពឹងផ្អែកទៅលើព្រះអង្គ។ ប្រាជ្ញាមានតម្លៃ “ប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង” (៨:១១)។ ប្រាជ្ញាដែលព្រះទ្រង់ប្រទាន គឺសម្រាប់ដឹកនាំយើង…
Read article