បំពេញតម្រូវការអ្នកដទៃ
និក្ខមនំ ២២:២២-២៧ បើទទួលបញ្ចាំសំលៀកបំពាក់របស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច។ និក្ខមនំ ២២:២៦ ឪពុករបស់ភីលីពមានជំងឺសរសៃប្រសាទ ហើយក៏បានចាកចោលផ្ទះ ទៅរស់នៅជាជនអនាថានៅតាមចិញ្ចើមផ្លូវ ។ បន្ទាប់ពីអ្នកស្រីស៊ីនឌី និងភីលីពជាកូនប្រុសដែលនៅក្មេង បានចំណាយពេលស្វែងរកឪពុកគាត់ពេញមួយថ្ងៃ ភីលីពមានការព្រួយបារម្ភអំពីសុខុមាលភាពរបស់ឪពុកគាត់។ ភីលីពក៏បានសួរម្តាយគាត់ថា តើឪពុកគាត់ និងអ្នកដទៃទៀតដែលគ្មានផ្ទះនៅ មានកន្លែងកក់ក្តៅសម្រាប់គេងទេ។ ក្នុងការឆ្លើយតបចំពោះបញ្ហានេះ ពួកគេក៏បានចាប់ផ្តើមការប្រឹងប្រែងប្រមូល និងចែកភួយ និងខោអាវរងា ដល់ជនអនាថា ក្នុងតំបន់ដែលពួកគេរស់នៅ។ អស់រយៈពេលជិត១ទសវត្សរ៍ហើយ ហើយអ្នកស្រីស៊ីនឌីបានចាត់ទុកកិច្ចការនេះ ជាការងារប្រចាំជីវិតរបស់ខ្លួន ដោយបានទទួលស្គាល់ថា កូនប្រុសរបស់គាត់ និងជំនឿដ៏រឹងមាំដែលគាត់មានចំពោះព្រះអម្ចាស់ បានដាស់តឿនគាត់ឲ្យភ្ញាក់រឭក ចំពោះទុក្ខលំបាករបស់មនុស្សដែលគ្មានកន្លែងកក់ក្តៅសម្រាប់គេង។ ព្រះគម្ពីរប៊ីបបានបង្រៀនយើង ឲ្យឆ្លើយតបចំពោះតម្រូវការរបស់អ្នកដទៃ តាំងពីយូរមកហើយ។កណ្ឌគម្ពីរនិក្ខមនំ ចែងអំពីគោលការណ៍ សម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកដែលខ្វះខាត។ ពេលណាយើងបានទទួលការបណ្តាលចិត្ត ឲ្យបំពេញតម្រូវការអ្នកដទៃ យើងមិនត្រូវចាត់ទុកកិច្ចការនេះជាមុខរបររកស៊ី ដើម្បីរកប្រាក់ចំណេញ ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះទេ(និក្ខមនំ ២២:២៥)។ កណ្ឌគម្ពីរនិក្ខមនំបានចែងថា បើទទួលបញ្ចាំសំលៀកបំពាក់របស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច។ តើគេនឹងបានអ្វីដណ្តប់ក្នុងកាលដែលទៅដេក? (ខ.២៧)។ ចូរយើងទូលសូមព្រះអម្ចាស់ ឲ្យបើកភ្នែក និងចិត្តយើង ឲ្យដឹងអំពីរបៀបកាត់បន្ថយការឈឺចាប់របស់មនុស្សដែលកំពុងរងទុក្ខ។ ទោះយើងកំពុងព្យាយាមបំពេញតម្រូវការមនុស្សជាច្រើន ដូចអ្នកស្រីស៊ីឌី និងភីលីព…
Read article