December 29, 2023

You are here:
ទទួល​បាន​មកុដ​នៃ​ជីវិត

យ៉ាកុប ១:១-១២ មាន​ព​រហើយ មនុស្ស​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង​។ យ៉ាកុប ១:១២ លីអាឌាននេស(Lee Adianez) ជា​ក្មេង​ស្រី​អាយុ១២ឆ្នាំ មាន​ការ​ព្រួយ​បារម្ភ​ថា នាង​នឹង​មាន​ការ​យឺត​យ៉ាវ នៅ​ក្នុង​ការ​រត់​ប្រណាំង ចម្ងាយ៥គីឡូម៉ែត្រ​។ នៅសល់១៥នាទី​ទៀត នាង​នឹង​ត្រូវ​ចាប់​ផ្តើម​ចូល​រួម​​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុន(ចម្ងាយ២០គីឡូម៉ែត្រ) តែ​ការ​ថប់​បារម្ភ​របស់​នាង បាន​នាំ​ឲ្យ​នាង​ចាប់​ផ្តើម​រត់ នៅ​ក្នុង​ការ​រត់​ប្រណាំង​មួយ​ផ្សេង​ទៀត​។ លីអាឌានេស​បាន​រត់​ទាន់​អ្នក​រត់​ប្រណាំង​ដទៃ​ទៀត​។ ពេល​ដែល​នាង​រត់​បាន​ចម្ងាយ ៦គីឡូម៉ែត្រ នាង​មើល​មិន​ឃើញ​ទី ដូច​នេះ នាង​ដឹង​ថា នាង​កំពុង​ស្ថិត​ក្នុង​ការ​រត់​ប្រណាំង​ដែល​ឆ្ងាយ​ជាង និង​ពិបាក​ជាង​ការ​រំពឹង​គិត​។ នាង​មិន​បាន​បោះបង់​ការ​ប្រកួត​ឡើយ ហើយក៏​បាន​បន្ត​រត់​ទៅមុខ​ទៀត​។ នាង​ក៏បាន​ចូល​រួម​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុន​ដោយ​មិន​ដឹង​ខ្លួន ហើយក៏​បាន​បញ្ចប់​ការ​រត់​ប្រណាំង​ចម្ងាយ២០គីឡូម៉ែត្រ ស្ថិត​ក្នុង​លេខ​រៀង១៨៨៤ ក្នុង​ចំណោម​មនុស្ស២១១១ ដែល​បាន​រត់​ទៅ​ដល់ទី​។ ដោយសារ​ការ​ស៊ូ​ទ្រាំ នាង​អាច​រត់​ប្រណាំង​ក្នុង​ចម្ងាយ​ដ៏​ឆ្ងាយ​នេះ រហូត​ដល់ទី​។ ខណៈ​ពេល​ដែល​ពួក​ជំនុំ​ដំបូង​នៅ​សតវត្ស៍ទី១កំពុងជួប​ការ​បៀតបៀន​ខ្លាំង អ្នកជឿ​ព្រះយេស៊ូវ​ជា​ច្រើន​ចង់​បោះបង់​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ ថ្វាយ​ព្រះគ្រីស្ទ តែ​សាវ័ក​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​បន្ត​រត់​ប្រណាំង​ទៀត​។ ពួកគេ​ត្រូវ​មាន​ការ​ស៊ូ​ទ្រាំ​នឹង​ការ​ល្បង​ល​សេចក្តី​ជំនឿ ព្រោះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​រង្វាន់២យ៉ាង​ដល់​ពួកគេ(យ៉ាកុប ១:៤,១២)។ ទីមួយ ការ​ស៊ូ​ទ្រាំ​យ៉ាង​ខ្ជាប់ខ្ជួន​នឹង​ជួយ​ឲ្យ​ពួកគេ​រត់​ទៅ​ដល់ទី ដោយ​ជួយ​ឲ្យ​ពួកគេ “បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ”(ខ.៤)។ ទី២ ព្រះ​ទ្រង់​នឹង​ប្រទាន “មកុដ​នៃ​ជីវិត” ដល់​ពួកគេ គឺ​ជីវិត​នៅ​លើ​ផែនដី និង​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ​ក្នុង​នគរ​ស្ថាន​សួគ៌…

Read article