វិញ្ញាណដែលតប់ប្រមល់ និងការអធិស្ឋានដ៏ស្មោះត្រង់
យ៉ូហាន ១២:២៧-៣២ ឱព្រះវរបិតាអើយ សូមដំកើងព្រះនាមទ្រង់ឡើង។ យ៉ូហាន ១២:២៨ រយៈពេល៣ថ្ងៃ មុនពេលគ្រាប់បែកមួយគ្រាប់ផ្ទុះ នៅក្នុងផ្ទះរបស់លោកបណ្ឌិត ម៉ាទីន លូស័រ ឃីង(Martin Luther King Jr.) គាត់បានជួបរឿងមួយ ដែលនាំឲ្យគាត់មានការផ្លាស់ប្តូរដ៏សំខាន់អស់មួយជីវិត។ បន្ទាប់ពីមានគេទូរស័ព្ទគំរាមគាត់ គាត់ក៏បានរិះរកយុទ្ធសាស្ត្រចាកចេញពីចលនាទាមទារសិទ្ធិពលរដ្ឋ។ គាត់ក៏បានអធិស្ឋានថា “ទូលបង្គំសូមប្រកាន់គោលជំហរ ដើម្បីបុព្វហេតុដ៏ត្រឹមត្រូវ។ តែពេលនេះ ទូលបង្គំមានការភ័យខ្លាច។ ទូលបង្គំមិនមានសល់អ្វីទៀតទេ។ ទូលបង្គំបានឈានដល់ចំណុចដែលទូលបង្គំមិនអាចប្រឈមមុខដាក់បញ្ហានេះតែម្នាក់ឯងបានទេ”។ បន្ទាប់ពីគាត់បានអធិស្ឋានចប់ សេចក្តីជំនឿដ៏រឹងមាំក៏បានកើតមានក្នុងចិត្តគាត់ យ៉ាងស្ងាត់ស្ងៀម។ លោកបណ្ឌិតម៉ាទីនបានកត់សំគាល់ថា “ភ្លាមៗនោះ ការភ័យខ្លាចរបស់ខ្ញុំបានចាប់ផ្តើមរលាយបាត់។ ការសង្ស័យរបស់ខ្ញុំក៏លែងមានទៀត។ ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខដាក់រឿងគ្រប់យ៉ាង”។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១២ ព្រះយេស៊ូវបានអធិស្ឋានថា ព្រះអង្គមានចិត្តតប់ប្រមល់(ខ.២៧)។ ព្រះអង្គបានបើកបង្ហាញអារម្មណ៍ពិតដល់ព្រះវរបិតា ដោយព្រះទ័យស្មោះត្រង់។ ការអធិស្ឋានរបស់ព្រះអង្គ នៅតែយកព្រះវរបិតាជាធំ។ “ឱព្រះវរបិតាអើយ សូមដំកើងព្រះនាមទ្រង់ឡើង”(ខ.២៨)។ ការអធិស្ឋានរបស់ព្រះយេស៊ូវ គឺជាការចុះចូលបំណងព្រះទ័យព្រះវរបិតា។ លក្ខណៈរបស់យើងជាមនុស្ស មានអារម្មណ៍ភ័យខ្លាច និងតប់ប្រមល់ជាធម្មតា ពេលណាយើងត្រូវធ្វើការសម្រេចចិត្តថា យើងត្រូវថ្វាយព្រះកិត្តិនាមដល់ព្រះ ឬអត់ ពេលណាយើងត្រូវធ្វើការសម្រេចចិត្តដ៏ពិបាក នៅក្នុងទំនាក់ទំនង…
Read article