សុភាសិត ១១:២៤-៣១
ផលរបស់មនុស្សសុចរិត នោះជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស។សុភាសិត ១១:៣០
អ្នករត់សំបុត្រម្នាក់មានការព្រួយបារម្ភ បន្ទាប់ពីបានឃើញសំបុត្ររបស់អតិថិជនរបស់គាត់ម្នាក់បានគលើគ្នា ក្នុងប្រអប់សំបុត្រ។ អ្នករត់សំបុត្ររូបនោះបានដឹងថា មានដូនចាស់ម្នាក់រស់នៅម្នាក់ឯង ហើយតាមធម្មតាដូនចាស់ទៅបើកយកសំបុត្រពីប្រអប់សំបុត្រជារៀងរាល់ថ្ងៃ មិនដែលខាន។ អ្នករត់សំបុត្រក៏បានធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ដោយទៅប្រាប់អ្នកជិតខាងរបស់ដូនចាស់ អំពីការព្រួយបារម្ភរបស់គាត់។ អ្នកជិតខាងនោះក៏បានទៅប្រាប់អ្នកជិតខាងម្នាក់ទៀត ដែលមានកូនសោសម្រាប់បើកចូលផ្ទះដូនចាស់។ ពួកគេក៏បានចូលទៅក្នុងផ្ទះដូចចាស់ទាំងអស់គ្នា ហើយក៏បានឃើញដូចចាស់ដេកដួលនៅលើកម្រាលឥដ្ឋ។ ដូនចាស់បានដួល៤ថ្ងៃហើយ ហើយមិនអាចងើបរួច ឬស្រែកហៅឲ្យគេជួយគាត់បាន។ ភាពឆ្លាតវ័យ ការព្រួយបារម្ភ និងការសម្រេចចិត្តរបស់អ្នករត់សំបុត្រទំនងជាបានសង្គ្រោះជីវិតគាត់នៅថ្ងៃនោះ។
កណ្ឌគម្ពីរសុភាសិត បានចែងថា “អ្នកណាដែលមានប្រាជ្ញា នោះរមែងចាប់បានព្រលឹងរបស់មនុស្ស”(១១:៣០)។ ប្រាជ្ញាដែលកើតចេញពីការធ្វើអ្វីដែលត្រឹមត្រូវ និងរស់នៅតាមប្រាជ្ញារបស់ព្រះ អាចធ្វើជាព្រះពរ មិនគ្រាន់តែសម្រាប់ខ្លួនយើង តែក៏សម្រាប់អ្នកដែលយើងជួបផងដែរ។ ផលផ្លែនៃការរស់នៅ ដែលថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ និងការដើរតាមផ្លូវព្រះអង្គ អាចបណ្តាលចិត្តអ្នកដទៃ ឲ្យទទួលយកជីវិតថ្មីក្នុងព្រះអង្គផងដែរ។ ហើយផលផ្លែរបស់យើង ក៏ជំរុញយើងឲ្យយកចិត្តទុកដាក់ ចំពោះអ្នកដទៃ ហើយជួយទំនុកបម្រុងពួកគេ។
គឺដូចដែលបទគម្ពីរសុភាសិតបានបង្រៀន យើងអាចរកឃើញប្រាជ្ញា នៅក្នុងការពឹងផ្អែកទៅលើព្រះអង្គ។ ប្រាជ្ញាមានតម្លៃ “ប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង” (៨:១១)។ ប្រាជ្ញាដែលព្រះទ្រង់ប្រទាន គឺសម្រាប់ដឹកនាំយើង ក្នុងការរស់នៅជារៀងរាល់ថ្ងៃ ហើយក៏អាចជួយយើង ឲ្យឈោងចាប់ព្រលឹងវិញ្ញាណរបស់មនុស្សបាត់បង់ ថ្វាយព្រះអង្គ អស់កល្បជានិច្ច។—Katara Patton
តើអ្នកអាចប្រើប្រាជ្ញារបស់អ្នក ដើម្បីជួយនរណាម្នាក់ នៅថ្ងៃនេះ ដោយរបៀបណា? តើអ្នកឲ្យតម្លៃមកលើប្រាជ្ញាយ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គប្រទានប្រាជ្ញា ដើម្បីឲ្យទូលបង្គំដើរតាមផ្លូវ និងការដឹកនាំរបស់ព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យយកអសារអ្នកដទៃ តាមការដឹកនាំរបស់ព្រះអង្គ។
To learn more about your God-given calling, visit ODBU.org/courses/SF010.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ១-៤ និង វិវរណៈ ១៨