ប្រាជ្ញា​មកពី​ព្រះ ជួយ​សង្រ្គោះ​ជីវិត

សុភាសិត ១១:២៤-៣១

ផល​របស់​មនុស្ស​សុ​ចរិត នោះ​ជា​ដើមឈើ​នៃ​ជីវិត ហើយ​អ្នកណា​ដែល​មាន​ប្រាជ្ញា នោះ​រមែង​ចាប់​បាន​ព្រលឹង​របស់​មនុស្ស​។​សុភាសិត ១១:៣០

អ្នក​រត់​សំបុត្រ​ម្នាក់​មាន​ការ​ព្រួយ​បារម្ភ បន្ទាប់​ពី​បាន​ឃើញ​សំបុត្រ​របស់​អតិថិជន​របស់​គាត់​ម្នាក់​បាន​គ​លើ​គ្នា ក្នុង​ប្រអប់​សំបុត្រ​។ អ្នក​រត់​សំបុត្រ​រូប​នោះ​បាន​ដឹង​ថា មាន​ដូន​ចាស់​ម្នាក់​រស់នៅ​ម្នាក់ឯង ហើយ​តាម​ធម្មតា​ដូន​ចាស់​ទៅ​បើក​យក​សំបុត្រ​ពី​ប្រអប់​សំបុត្រ​ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​ខាន​។ អ្នក​រត់​សំបុត្រ​ក៏បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​វ័យ ដោយ​ទៅ​ប្រាប់​អ្នក​ជិត​ខាង​របស់​ដូន​ចាស់ អំពី​ការ​ព្រួយ​បារម្ភ​របស់​គាត់​។ អ្នក​ជិត​ខាង​នោះ​ក៏បាន​ទៅ​ប្រាប់​អ្នក​ជិត​ខាង​ម្នាក់​ទៀត ដែល​មាន​កូនសោ​សម្រាប់​បើក​ចូល​ផ្ទះ​ដូន​ចាស់​។ ពួកគេ​ក៏បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច​ចាស់​ទាំង​អស់​គ្នា ហើយក៏​បាន​ឃើញ​ដូច​ចាស់​ដេកដួល​នៅ​លើ​កម្រាល​ឥដ្ឋ​។ ដូន​ចាស់​បាន​ដួល៤ថ្ងៃ​ហើយ ហើយ​មិន​អាច​ងើប​រួច ឬ​ស្រែកហៅ​ឲ្យ​គេ​ជួយ​គាត់​បាន​។ ភាព​ឆ្លាត​វ័យ ការ​ព្រួយ​បារម្ភ និង​ការ​សម្រេច​ចិត្ត​របស់​អ្នក​រត់​សំបុត្រ​ទំនង​ជា​បាន​សង្គ្រោះ​ជីវិត​គាត់​នៅ​ថ្ងៃ​នោះ។

កណ្ឌ​គម្ពីរ​សុភាសិត បាន​ចែងថា “អ្នកណា​ដែល​មាន​ប្រាជ្ញា នោះ​រមែង​ចាប់​បាន​ព្រលឹង​របស់​មនុស្ស”(១១:៣០)។ ប្រាជ្ញា​ដែល​កើត​ចេញពី​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ និង​រស់នៅ​តាម​ប្រាជ្ញា​របស់​ព្រះ អាច​ធ្វើ​ជា​ព្រះពរ មិន​គ្រាន់តែ​សម្រាប់​ខ្លួន​យើង តែ​ក៏​សម្រាប់​អ្នក​ដែល​យើង​ជួប​ផង​ដែរ​។ ផល​ផ្លែ​នៃ​ការ​រស់នៅ ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ និង​ការ​ដើរ​តាម​ផ្លូវ​ព្រះអង្គ អាច​​បណ្តាល​ចិត្ត​អ្នក​ដទៃ ឲ្យ​ទទួលយក​ជីវិត​ថ្មី​ក្នុង​ព្រះអង្គ​ផង​ដែរ​។ ហើយ​ផល​ផ្លែ​របស់​យើង ក៏​ជំរុញ​យើង​ឲ្យ​យក​ចិត្ត​ទុកដាក់ ចំពោះ​អ្នក​ដទៃ ហើយ​ជួយ​ទំនុក​បម្រុង​ពួកគេ​។

គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​បង្រៀន យើង​អាច​រ​ក​ឃើញ​ប្រាជ្ញា នៅ​ក្នុង​ការ​ពឹង​ផ្អែក​ទៅលើ​ព្រះអង្គ​។ ប្រាជ្ញា​មាន​តម្លៃ “ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប​ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង” (៨:១១)។ ប្រាជ្ញា​ដែល​ព្រះ​ទ្រង់​ប្រទាន គឺ​សម្រាប់​ដឹកនាំ​យើង ក្នុង​ការ​រស់នៅ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក៏​អាច​ជួយ​យើង ឲ្យ​ឈោង​ចាប់​ព្រលឹង​វិញ្ញាណ​របស់​មនុស្ស​បាត់បង់ ថ្វាយ​ព្រះអង្គ អស់​កល្ប​ជានិច្ច​។—Katara Patton

តើ​អ្នក​អាច​ប្រើ​ប្រាជ្ញា​របស់​អ្នក ដើម្បី​ជួយ​នរណា​ម្នាក់ នៅ​ថ្ងៃ​នេះ ដោយ​របៀបណា? តើ​អ្នក​ឲ្យ​តម្លៃ​មក​លើ​ប្រាជ្ញា​យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះអង្គ​ប្រទាន​ប្រាជ្ញា ដើម្បី​ឲ្យ​ទូល​បង្គំ​ដើរ​តាម​ផ្លូវ និង​ការ​ដឹកនាំ​របស់​ព្រះអង្គ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​យក​អសារ​អ្នក​ដទៃ តាម​ការ​ដឹកនាំ​របស់​ព្រះអង្គ​។

To learn more about your God-given calling, visit ODBU.org/courses/SF010.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សា​ការី ១-៤ និង វិវរណៈ ១៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles