January 2, 2024

You are here:
រក​ឃើញ​ជីវិត​មាន​ន័យ​ក្នុង​ព្រះអង្គ

លោកុប្បត្តិ ៤-៦ និង ម៉ាថាយ ២ សា​ស្តា ១:១-១១ ថ្ងៃ​ក៏​រះ​ឡើង ហើយ​លិចទៅ​វិញ​។ សា​ស្តា ១:៥ រឿង​ប្រលោមលោក ដែល​លោក​អឺណេស ហេមមីងវេយ(Ernest Hemingway) បាន​និពន្ធ គាត់​បាន​និយាយ​អំពី​មនុស្ស​ប្រមឹក​ពីរ​នាក់​ជា​មិត្តសំឡាញ់​នឹង​គ្នា ដែល​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើកទី១​។ ពួកគេ​មាន​ស្នាម​សម្លាក​នៅ​លើ​រូបកាយ និង​ក្នុង​ចិត្ត ដោយសារ​គ្រោះ​មហន្ត​រាយ​នៃ​សង្គ្រាម ហើយ​បាន​ព្យាយាម​ជម្នះ​វា ដោយ​ការ​ជប់​លៀង ដំណើរ​ផ្សង​ព្រេង​ធំៗ និង​ការ​សប្បាយ​ក្នុង​ផ្លូវភេទ​។ ពួកគេ​ក៏​តែង​តែ​ផឹក​ស្រា ដើម្បី​បំបាត់​ការ​ឈឺ​ចាប់ តែ​ពួកគេ​នៅតែ​មិន​សប្បាយ​ចិត្ត​។ លោក​ហេមមីងវេយ​ក៏បាន​ដាក់​ចំណង​ជើង​ឲ្យ​រឿង​ប្រលោមលោក​នេះ​ថា ព្រះ​អា​ទិត្យ​ក៏​បាន​រះ​ដែរ ដោយ​ផ្អែក​ទៅ​លើ​បទ​គម្ពីរ​សា​ស្តា ១:៥​។ ក្នុង​កណ្ឌ​គម្ពីរ​សា​ស្តា ស្តេច​សាឡូម៉ូន​បាន​ហៅ​ខ្លួន​ឯង​ថា “គ្រូ​ប្រដៅ”(ខ.១)។ ទ្រង់​បាន​សង្កេត​ឃើញថា អ្វីៗ​ទាំង​អស់​សុទ្ធតែ “ឥត​ប្រយោជន៍”(ខ.២) ហើយក៏​បាន​សួរ​ថា “តើ​មនុស្ស​មាន​កំរៃ​អ្វី​ខ្លះ ពី​អស់​ទាំង​ការ​ដែល​ខ្លួន​ខំ​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ?”(ខ.៣)។ ស្តេច​សាឡូម៉ូន​ក៏​បាន​ទត​ឃើញ​របៀប​ដែល​ថ្ងៃរះ និង​លិចទៅ​វិញ ខ្យល់​បក​ពី​ទិស​ណា​ទៅ​ទិស​ណា និង​ទឹក​ទន្លេ​រហូរ​មិន​ចេះ​ឈប់ ចូល​ទៅ​ក្នុង​សមុទ្រ​ដែល​មិន​ចេះ​ឆ្អែត​ឆ្អន់(ខ.៥-៧)។ ទី​បំផុត គ្មាន​នរណា​នឹក​ចាំ​អំពី​ពួកវា​ទៀត​ទេ(ខ.១១)។ ត្រង់​ចំណុច​នេះ លោក​ហេមមីងវេយ និង​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សា​ស្តា​សុទ្ធតែ​ចង់​ឲ្យ​យើង​ត្រិះ​រិះ​ពិចារណា អំពី​ភាព​ឥត​ប្រយោជន៍​នៃ​ការ​រស់នៅ ​លើ​ផែនដី​នេះ​។…

Read article