រកឃើញក្តីសង្ឃឹម
លោកុប្បត្តិ ៧-៩ និង ម៉ាថាយ ៣ ទំនុកដំកើង ៣៣:៦-៩,១២-២២ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្តីសប្បុរសរបស់ទ្រង់ សណ្ឋិតនៅលើយើងខ្ញុំ តាមដែលយើងខ្ញុំសង្ឃឹមដល់ទ្រង់។ ទំនុកដំកើង ៣៣:២២ អ្នកវិទ្យាសាស្ត្រផ្នែកទឹកសមុទ្រ ឈ្មោះ ស៊ីលវា អឺល(Sylvia Earle) បានសង្កេតឃើញការថយចុះនៃផ្កាសមុទ្រ នៅបាតសមុទ្រ។ គាត់ក៏បានបង្កើតអង្គការបេសកកម្មពណ៌ខៀវ ជាអង្គការដែលមានការប្ដេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ “តំបន់នៃក្តីសង្ឃឹម” នៃពិភពលោក។ តំបន់ពិសេសទាំងនេះ មានទីតាំងនៅជុំវិញពិភពលោក មាន “សារៈសំខាន់យ៉ាងខ្លាំង ចំពោះសុខភាពនៃមហាសមុទ្រ” ដែលមានផលប៉ះពាល់មកលើជីវិតរបស់មនុស្ស នៅលើផែនដី។ តាមរយៈការថែរក្សាតំបន់ផ្កាថ្មទាំងនេះ អ្នកវិទ្យាសាស្ត្រទាំងឡាយក៏បានស្តាទំនាក់ទំនងរវាងជីវចម្រុះនៅបាតសមុទ្រឡើងវិញ និងបានអភិរក្សពូជសត្វជាច្រើនដែលជិតផុតពូជ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣៣ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានទទួលស្គាល់ថា ព្រះទ្រង់មានបន្ទូល ឲ្យអ្វីៗកើតមាន ហើយក៏បានធានាថា ស្នាព្រះហស្តទាំងអស់ដែលព្រះអង្គបានបង្កើតនឹងឈរមាំ(ខ.៦-៩)។ ដោយសារព្រះទ្រង់បានសោយរាជ្យលើជំនាន់មនុស្ស និងជាតិសាសន៍ទាំងឡាយ(ខ.១១-១៩) នោះមានតែព្រះអង្គទេ ដែលអាចស្អាងទំនាក់ទំនងឲ្យល្អឡើងវិញ និងសង្គ្រោះជីវិតមនុស្ស ហើយជួយឲ្យពួកគេមានក្តីសង្ឃឹមឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គបានអញ្ជើញយើងឲ្យចូលរួមជាមួយព្រះអង្គ នៅក្នុងការថែរក្សាពិភពលោក និងមនុស្សដែលព្រះអង្គបានបង្កើតឲ្យមាននៅលើពិភពលោក។ រៀងរាល់ពេលដែលយើងសរសើរដំកើងព្រះអង្គ សម្រាប់ការបង្កើតឥន្ទធនូដែលលាតសន្ធឹងនៅលើផ្ទៃមេឃ ដែលមានពពក…
Read article