ភាពស្មោះត្រង់ដ៏ស្រគត់ស្រគំ ក្នុងព្រះគ្រីស្ទ
លោកុប្បត្ដិ ១០-១២ និង ម៉ាថាយ ៤ ១ថែស្សាឡូនិច ៤:១-២,៩-១២ ហើយខំប្រឹងឲ្យអស់ពីចិត្ត និងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង។ ១ថែស្សាឡូនិច ៤:១១ ថ្ងៃមួយ ខ្ញុំបានចុះមកជាន់ខាងក្រោម ដើម្បីញាំអាហារពេលព្រឹក ក្នុងសណ្ឋាគារដែលខ្ញុំកំពុងស្នាក់នៅ។ អ្វីៗនៅក្នុងបន្ទប់ញាំអាហារនោះ សុទ្ធតែស្អាត មិនមានប្រឡាក់អ្វី។ គេបានតម្រៀបអាហារប៊ូហ្វេនៅលើតុរួចជាស្រេច។ អាហារ និងភេសជ្ជះត្រជាក់ៗក៏មានពេញទូទឹកកក ស្លាបព្រានិងសមក៏មានពេញប្រអប់។ អ្វីៗហាក់ដូចជាបានរៀបចំយ៉ាងល្អឥតខ្ចោះ។ បន្ទាប់មក ខ្ញុំក៏បានឃើញបុរសម្នាក់កំពុងបំពេញអ្វីៗដែលខ្វះចន្លោះ ព្រមទាំងជូតសម្អាតរបស់អ្វីដែលប្រឡាក់។ គាត់មិនបានព្យាយាមទាក់ទាញការចាប់អារម្មណ៍ពីនរណាម្នាក់ទេ។ ប៉ុន្តែ ពេលខ្ញុំអង្គុយញាំអាហារកាន់តែយូរ ខ្ញុំក៏កាន់តែមានការស្ញប់ស្ញែងចំពោះគាត់។ គាត់មានភាពស្វាហាប់ក្នុងការងារណាស់ គាត់តែងតែកត់សំគាល់ឃើញឆ្នាំងដែលនៅសល់ម្ហូបតិចតួច ហើយប្រញាប់ចាក់ម្ហូបបន្ថែម ដើម្បីកុំឲ្យភ្ញៀវរង់ចាំយូរ។ ក្នុងនាមខ្ញុំជាអ្នកធ្លាប់ធ្វើការក្នុងភោជនីយដ្ឋាន ខ្ញុំបានសង្កេតឃើញថា គាត់តែងតែមានភាពល្អិតល្អន់នៅក្នុងការងារ។ អ្វីៗហាក់ដូចជាល្អឥតខ្ចោះ ដោយសារបុរសម្នាក់នេះធ្វើការដោយចិត្តស្មោះត្រង់ ទោះមានមនុស្សតែពីរបីនាក់ចាប់អារម្មណ៍ក៏ដោយ។ ពេលខ្ញុំឃើញបុរសម្នាក់នេះ ធ្វើការងារយ៉ាងផ្ចិតផ្ចង់ដូចនេះ ខ្ញុំក៏បាននឹកចាំពាក្យពេចន៍ដែលសាវ័កប៉ុលបានបង្រៀនពួកជំនុំនៅទីក្រុងថែស្សាឡូនីចឲ្យ “ខំប្រឹងឲ្យអស់ពីចិត្ត និងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង” ដើម្បីឲ្យទីបន្ទាល់នៃការរស់នៅរបស់ពួកគេ បានទទួលការគោរពពីអ្នកខាងក្រៅ(១ថែស្សាឡូនិច ៤:១១-១២)។ សាវ័កប៉ុលបានដឹងថា អ្នកបម្រើព្រះដែលមានចិត្តស្មោះត្រង់ អាចទទួលបានការគោរពពីអ្នកដទៃ…
Read article