ព្រះអម្ចាស់ប្រទានទិសដៅសម្រាប់ការសម្រេចចិត្ត
លោកុប្បត្ដិ ១៣-១៥ និង ម៉ាថាយ ៥:១-២៦ ចោទិយកថា ៣០:១៥-២០ ចូរឲ្យឯងរាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលជាមានផ្លូវណាដែលល្អ រួចឲ្យដើរតាមផ្លូវនោះចុះ។ យេរេមា ៦:១៦ បន្ទាប់ពីស្វាមីខ្ញុំមានជំងឺ ហើយក្តៅខ្លួនខ្លាំងជាច្រើនថ្ងៃ ច្បាស់ណាស់ ស្វាមីខ្ញុំត្រូវទៅពេទ្យជាបន្ទាន់។ មន្ទីរពេទ្យក៏បានទទួលគាត់ឲ្យចូលសម្រាកព្យាបាលភ្លាមៗ។ បន្ទាប់ពីគាត់សម្រាកព្យាបាលបានពីរបីថ្ងៃ សុខភាពគាត់មានភាពល្អប្រសើរជាងមុន តែមិនទាន់ល្អគ្រប់គ្រាន់ល្មមនឹងឲ្យគាត់ចេញពីពេទ្យបាន។ ខ្ញុំត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកថា ត្រូវនៅមើលគាត់ ឬត្រូវចុះបេសកកម្មដ៏សំខាន់ ដែលមានមនុស្សជាច្រើនចូលរួម។ ស្វាមីខ្ញុំបានប្រាប់ខ្ញុំមិនឲ្យព្រួយបារម្ភ ព្រោះគាត់អាចបន្តសម្រាកនៅមន្ទីរពេទ្យតែម្នាក់ឯងបាន។ តែចិត្តរបស់ខ្ញុំនៅចង់នៅមើលថែគាត់ផង ចង់ទៅធ្វើការផង។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលរាស្រ្តរបស់ព្រះ ត្រូវការជំនួយរបស់ព្រះអង្គ នៅពេលដែលពួកគេត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ក្នុងជីវិត។ មានពេលជាច្រើនដងពេកហើយ ដែលពួកគេមិនបានស្តាប់តាមការបង្គាប់ដែលព្រះអង្គបានបើកសម្ដែង។ ដូចនេះ លោកម៉ូសេក៏បានជំរុញពួកបណ្តាជនឲ្យ “ជ្រើសរើសយកជីវិត” ដោយស្តាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ(ចោទិយកថា ៣០:១៩)។ នៅសម័យក្រោយមក ហោរាយេរេមាក៏បានកែតម្រង់រាស្រ្តរបស់ព្រះអង្គ ដែលកំពុងដើរខុសផ្លូវ ដោយបញ្ចុះបញ្ចូលពួកគេឲ្យដើរតាមផ្លូវព្រះអង្គ ដោយប្រាប់ពួកគេថា “ចូរឲ្យឯងរាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលជាមានផ្លូវណាដែលល្អ រួចឲ្យដើរតាមផ្លូវនោះចុះ”(យេរេមា ៦:១៦)។ ផ្លូវចាស់របស់ព្រះគម្ពីរ និងការផ្គត់ផ្គង់របស់ព្រះអង្គកាលពីមុន អាចនាំផ្លូវយើង។…
Read article