គំរូនៃការបន្ទាបខ្លួន ដោយការលះបង់
ភីលីព ២:១-៨ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង។ ភីលីព ២:៧ បន្ទាប់ពីការប្រកួតចប់ កីឡាករបាល់បោះមហាវិទ្យាល័យដ៏ល្បីល្បាញម្នាក់ មិនបានចេញទៅណាទេ។ គាត់បានជួយអ្នកបោសសម្អាតរើសសម្បកដប និងកញ្ចប់អាហារដែលទស្សនិកជនបានចោល នៅកន្លែងអង្គុយ។ ពេលដែលអ្នកគាំទ្ររបស់គាត់ម្នាក់បានបង្ហោះវីដេអូសកម្មភាពរបស់គាត់ មានមនុស្ស៨ម៉ឺននាក់បានមើលវីដេអូនោះ។ ក្នុងចំណោមពួកគេ មានមនុស្សម្នាក់សរសេរថា “យុវជនម្នាក់នេះ ស្ថិតក្នុងចំណោមមនុស្សដែលបន្ទាបខ្លួនបំផុត ដែលអ្នកធ្លាប់បានជួបក្នុងជីវិតអ្នក”។ សម្រាប់កីឡាករបាល់បោះម្នាក់នេះ ការចេញទៅជាមួយក្រុមរបស់ខ្លួន ដើម្បីអបអរជ័យជម្នះក្នុងការប្រកួត គឺមានភាពងាយស្រួលជាងការដើររើសសំរាម។ តែផ្ទុយទៅវិញ គាត់បានស្ម័គ្រចិត្តធ្វើកិច្ចការដ៏ពិបាកដែលគេរាល់គ្នាមើលរំលង។ ព្រះយេស៊ូវក៏បានបង្ហាញចេញនូវការបន្ទាបខ្លួន ដោយព្រះអង្គបានលះបង់កន្លែងដ៏ខ្ពង់ខ្ពស់ ក្នុងនគរស្ថានសួគ៌ ដើម្បីទទួលយកតួនាទីជាអ្នកបម្រើនៅលើផែនដី(ភីលីព ២:៧)។ ព្រះអង្គបានស្ម័គ្រព្រះទ័យបន្ទាបព្រះកាយចុះ ដើម្បីយើងរាល់គ្នា។ ព្រះរាជកិច្ចរបស់ព្រះអង្គនៅលើផែនដីក៏បានរាប់បញ្ចូលការបង្រៀន ការប្រោសជំងឺ និងការស្រឡាញ់មនុស្សទាំងអស់ ហើយបេសកកម្មធំបំផុតរបស់ព្រះអង្គ គឺការសុគត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីសង្គ្រោះពួកគេឲ្យរួចពីបាប។ ទោះគំរូរបស់ព្រះគ្រីស្ទអាចបណ្តាលចិត្តយើងឲ្យរើសសំរាម ជូតសម្អាតតុ ឬលើកអាហារឲ្យគេ តែគំរូព្រះអង្គមានអំណាចបំផុតក្នុងជីវិតយើង នៅពេលណាយើងកែប្រែអាកប្បកិរិយារបស់យើង ចំពោះអ្នកដទៃ។ ការបន្ទាបខ្លួនពិតប្រាកដ គឺជាលក្ខណៈសម្បត្តិនៅខាងក្នុង ដែលមិនគ្រាន់តែកែប្រែសកម្មភាពរបស់យើងប៉ុណ្ណោះទេ តែក៏កែប្រែចិត្តគំនិតយើងផងដែរ។ គំរូរបស់ព្រះអង្គបានបណ្តាលចិត្តយើងឲ្យ ចេះឲ្យតម្លៃអ្នកដទៃលើសខ្លួនឯង(ខ.៣)។ លោកអេនឌ្រូ មួរេយ(Andrew Murray)…
Read article