មិត្តភាពដ៏ជ្រាលជ្រៅក្នុងព្រះគ្រីស្ទ
២សាំយ៉ូអែល ១:២៣-២៧ អញ្ជើញអ្នកទៅឲ្យប្រកបដោយសេចក្តីសុខចុះ ដ្បិតយើងទាំង២នាក់បានស្បថគ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាហើយ។ ១សាំយ៉ូអែល ២០:៤២ នៅក្នុងព្រះវិហារនៃមហាវិទ្យាល័យព្រះគ្រីស្ទ នៅទីក្រុងខេមប្រ៊ីជ ប្រទេសអង់គ្លេស មានវិមានមួយដែលគេបានសាងសង់ឡើង ជាការរំឭកដល់គ្រូពេទ្យពីរនាក់គឺលោក ចន ហ្វីញ(John Finch) និង លោក ថូម៉ាស បេន(Thomas Baines)។ គេបានដាក់រហ័សនាមឲ្យអ្នកទាំងពីរថា “មិត្តភក្តិដែលគ្មានអ្វីអាចបំបែកបាន”។ លោក ហ្វ៊ីញ និងលោក បេន បានរួមគ្នាធ្វើការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត និងធ្វើដំណើរជាមួយគ្នា ជាលក្ខណៈការទូត។ កាលលោកបេន លាចាកលោក ក្នុងឆ្នាំ១៦៨០ លោកហ្វីញ ក៏បានពោលទំនួញ អំពី “មិត្តភក្តិចិត្តមួយថ្លើមមួយ” ដែលគ្មានអ្វីអាចបំបែកបានរយៈពេល៣៦ឆ្នាំកន្លងមក។ មិត្តភាពរបស់ពួកគេមានពេញដោយក្តីស្រឡាញ់ ភាពស្មោះត្រង់ និងការប្តូរផ្តាច់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ មិត្តភាពដ៏រឹងមាំរវាងស្តេចដាវីឌ និងព្រះអង្គម្ចាស់យ៉ូណាថាន។ ពួកគេមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះគ្នាទៅវិញទៅមក(១សាំយ៉ូអែល ២០:៤១) ហើយថែមទាំងបានធ្វើពាក្យសម្បថដើម្បីប្ដេជ្ញាចិត្តចំពោះគ្នាទៅវិញទៅមក(ខ.៨,១៧,៤២)។ មិត្តភាពរបស់ពួកគេមានភាពស្មោះត្រង់យ៉ាងខ្លាំង(១សាំយ៉ូអែល ១៩:១-២ ២០:១៣) ដោយព្រះអង្គម្ចាស់យ៉ូណាថាន ថែមទាំងបានលះបង់សិទ្ធិស្នងរាជសម្បត្តិ ដើម្បីឲ្យស្តេចដាវីឌអាចក្លាយជាស្តេច(២០:៣០-៣១ មើល ២៣:១៥-១៨)។…
Read article