ការចុះចូលព្រះអម្ចាស់ទាំងស្រុង
លោកុប្បត្តិ ២២:១-៣,៦-១២ អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ។ លោកុប្បត្តិ ២២:១៤ លោកចាត់សិន វែន ដេវែនទ័រ(Judson Van DeVenter) បានរៀនគូរគំនូរប្រេង និងបានរៀនសិល្បៈ ព្រមទាំងបានក្លាយជាគ្រូសិល្បៈ។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់មានផែនការខុសពីគោលដៅរបស់គាត់។ មិត្តភក្តិរបស់គាត់បានឲ្យតម្លៃមកលើការងារដែលគាត់ធ្វើក្នុងព្រះវិហារ ហើយក៏បានជំរុញគាត់ឲ្យទៅផ្សាយដំណឹងល្អ។ លោកចាត់សិនក៏មានអារម្មណ៍ថា ព្រះអម្ចាស់កំពុងត្រាស់ហៅគាត់ផងដែរ តែគាត់ពិបាកលះបង់សេចក្តីស្រឡាញ់ ដែលគាត់មានចំពោះការបង្រៀនសិល្បៈ។ គាត់ក៏បានព្យាយាមបដិសេធន៍ការត្រាស់ហៅនេះ តែក្រោយមក គាត់ក៏បានសារភាពថា ពេលដ៏សំខាន់បំផុតនៃជីវិតគាត់បានមកដល់ ហើយគាត់ក៏បានចុះចូលបំណងព្រះទ័យព្រះអង្គទាំងស្រុង។ យើងមិនដឹងថា លោកអ័ប្រាហាំមានការឈឺចាប់ក្នុងចិត្តខ្លាំងប៉ុណ្ណាទេ នៅពេលដែលព្រះទ្រង់ត្រាស់ហៅគាត់ ឲ្យលះបង់អ៊ីសាក់ ជាកូនប្រុសគាត់។ នៅពេលដែលយើងបានដឹងថា ព្រះអង្គបានត្រាស់បង្គាប់លោកអ័ប្រាហាំឲ្យយកកូនប្រុសទៅធ្វើយញ្ញបូជាថ្វាយព្រះអង្គ(លោកុប្បត្តិ ២២:២) យើងអាចសួរខ្លួនឯងថា តើព្រះអង្គសព្វព្រះទ័យឲ្យយើងលះបង់អ្វីខ្លះដែលមានតម្លៃចំពោះយើង? យើងដឹងថា នៅទីបំផុតព្រះអង្គក៏បានទុកជីវិតឲ្យអ៊ីសាក់(ខ.១២) ហើយរឿងនេះបានបង្រៀនយើងថា លោកអ័ប្រាហាំបានស្ម័គ្រចិត្តលះបង់អ្វីៗដែលមានតម្លៃបំផុតចំពោះគាត់។ គាត់បានទុកចិត្តថា ព្រះអង្គនឹងផ្គត់ផ្គង់គាត់ ក្នុងពេលដែលគាត់ធ្វើតាមការត្រាស់ហៅដ៏ពិបាករបស់ព្រះអង្គ។ បើយើងនិយាយថា យើងស្រឡាញ់ព្រះ តើយើងស្ម័គ្រចិត្តលះបង់របស់អ្វីដែលមានតម្លៃបំផុតចំពោះយើងទេ? លោកចាត់សិន វែន ដឺវែនទ័រ បានទៅតាមការត្រាស់ហៅរបស់ព្រះអង្គ ឲ្យទៅផ្សាយដំណឹងល្អ…
Read article