អធិស្ឋានសូមព្រះអង្គការពារ
នេហេមា ៤:៦-៩ យើងខ្ញុំអធិស្ឋាន ដល់ព្រះនៃយើងរាល់គ្នា ហើយតាំងពួកចាំយាម ឲ្យរវាំងទាំងយប់ទាំងថ្ងៃ។ នេហេមា ៤:៩ មានពេលមួយ លោកវ៉លលេស(Wallace) និងអ្នកស្រី ម៉ារី ប្រោន(Mary Brown) បានផ្លាស់ទៅរស់នៅ ក្នុងតំបន់ក្រីក្របំផុត នៃខេត្តបឺមីងហាម ប្រទេសអង់គ្លេស ដើម្បីទៅដឹកនាំព្រះវិហារ ដែលហៀបនឹងបិទទ្វារ។ នៅពេលនោះ ពួកគេខមិនដឹងទេថា មានក្រុមជើងកាងមួយក្រុម បានយកព្រះវិហារ និងផ្ទះថ្មីរបស់ពួកគេធ្វើជាទីស្នាក់ការ។ គេបានយកដុំឥដ្ឋគប់ចូលផ្ទះរបស់ពួកគេ និងបានដុតបំផ្លាញរបងផ្ទះ ហើយថែមទាំងបានគំរាមកំហែងកូនៗរបស់ពួកគេផងដែរ។ ការបៀតបៀននេះបានបន្តអស់ជាច្រើនខែ ដោយប៉ូលិសមិនអាចទប់ស្កាត់បាន។ កណ្ឌគម្ពីរនេហេមាបានរំឭកយើង អំពីរបៀបដែលពួកអ៊ីស្រាអែលបានជួសជុលកំផែងទីក្រុងយេរូសាឡិម ដែលបានបែកបាក់។ នៅពេលដែលពួកសត្រូវក្នុងតំបន់ជិតខាងបាននាំគ្នាបង្ករឿង ហើយក៏បានគំរាមថា នឹងប្រើហឹង្សា(នេហេមា ៤:៨) ពួកអ៊ីស្រាអែលក៏បានអធិស្ឋានទៅរកព្រះអម្ចាស់ ហើយក៏បានដាក់អ្នកយាមឲ្យនៅចាំការពារ(ខ.៩)។ ក្រុមគ្រួសារលោកប្រោន បានជឿថា ព្រះទ្រង់បានប្រើខគម្ពីរនេះដឹកនាំពួកគេ ដូចនេះ ពួកគេក៏បានដឹកនាំកូនៗ និងមនុស្សពីរបីនាក់ទៀត ឲ្យដើរជុំវិញព្រះវិហារ អធិស្ឋានសូមព្រះអង្គដាក់ពួកទេវតាឲ្យធ្វើជាអ្នកយាម ដើម្បីការពារពួកគេ។ ពួកជើងកាងបានជេរប្រទេចពួកគេ ហើយនៅថ្ងៃបន្ទាប់ ពួកជើងកាងបានមកគ្នាតិចជាងមុនពាក់កណ្តាល។ នៅថ្ងៃបន្ទាប់ មានតែ៥នាក់ទេ ដែលមក ហើយនៅថ្ងៃបន្ទាប់ទៀត…
Read article